មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​ទទួល​ស្វាគមន៍​មេបញ្ជាការ​យោធា​ខេត្ត​បា​រៀ​វង់​តាវ​

1683
ចែករម្លែក
  • 31
    Shares

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិហារ​: មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តព្រះវិហារ បានទទួល​ស្វាគមន៍​មេបញ្ជាការ​កងទ័ព​ស្ម័គ្រ ចិត្ត​ប្រជាជន​វៀតណាម​ខេត្ត​បា​រៀវ​ង់​តាវ អញ្ជើញ​មក​សំណេះសំណាល​សួរសុខទុក្ខ​ដល់ទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ នាឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ជិត​ចូល​មកដល់​ខាងមុខ​។ នេះ​ជាការ​រឹតចំណង​មិត្ត ភាព​សាមគ្គីភាព​កិច្ចសហប្រតិបត្តិការ​នៅ​អង្គភាព​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ នេះ​។​

​នៅក្នុង​ជំនួប​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ សុ​ភ័​ក្ត្រា ក៏ដូចជា​មេបញ្ជាការ មេបញ្ជាការ​ង​នាយសេនាធិការ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តព្រះវិហារ ទាំងអស់​បាន​សម្តែង​នូវ ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការយកចិត្តទុកដាក់ ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាជន​វៀតណាម ដែល​តែងតែ​ជួយ​ទំនុកបម្រុង​ដល់​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​។ ការអញ្ជើញ​មកដល់​របស់លោក​មេបញ្ជាកា​រ ខេត្ត​បា​រៀ​វង់​តាវ ក៍​ដូចជា​គណៈប្រតិភូ​ទាំងអស់​នេះហើយ គឺជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ទឹកចិត្ត​រវាង​ប្រទេស​ទាំងពីរ​។​

​លោក​បាន​បន្តថា ការផ្តល់​នូវ​ជំនួយ​ជា​គ្រឿង​បរិក្ខា​ពេទ្យ​ជូន​ដល់​គិលានដ្ឋាន​មិត្តភាព​យោធា និង​បាន​ចុះ​អនុសារណៈ​រវាង​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តព្រះវិហារ និង ខេត្ត​បា​រៀ​វង់​តាវ​។
​នៅ​រសៀល​ថ្ងៃ​ដដែល​នេះដែរ ក៏មាន​កម្មវិធី​កិច្ចសហប្រតិបត្តិការ ខេត្ត​បា​រៀ​វង់​តាវ និង​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក រង ខេត្តព្រះវិហារ ព្រមទាំង​នាំយក​អំណោយ​មួយចំនួន​មក​ចែកជូន​ដល់​គ្រួសារ​កងទ័ព និង​គ្រួសារ​អតីតយុទ្ធជន ចំ​នួ ន​៣០០​គ្រួសារ​ទៀតផង​។

​លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តព្រះវិហារ ក៍បាន​ជូនពរ​ដល់ លោក​មេបញ្ជាការ​ខេត្ត​បា​រៀវ​ង់​តាវ ក៏ដូចជា​គណៈប្រតិភូ​ទាំងអស់​ពេល​ត្រឡប់​ទៅវិញ សូម​ឲ្យ​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​ធ្វើដំណើរ​ដោយ​សុវត្ថិភាព​៕ ល​