មេបញ្ជាការ​ថៃ​ចូលរួម​ហូប​អំបុក​ជាមួយ​កងកម្លាំង​ខ្មែរ​នៅ​ច្រកព្រំដែន​អន្តរជាតិ​ដូង​

375
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង​ក្នុងស្រុក​កំរៀង​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​ចូលរួម​ហូប​អំបុក​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ខ្មែរ​និង​អាជ្ញាធ​កម្ពុជា​។​ការជួបជុំ​ស្ថិតនៅ​ច្រកទ្វារ​អន្តរជាតិ​ដូង​ដោយមាន​ភាព​ក្តី​រីករាយ​និង​សហការ​យ៉ាង​ល្អ​លើ​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​២​។​

​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​នគ​នគរបាលជាតិ​មួយរូប​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ថា​នៅពេលដែល​សមត្ថកិច្ច​បា​ន​ដាក់ពង្រាយ​កម្លាំង​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​យ៉ាង​តឹងរ៉ឹង​ដើម្បី​ត្រៀម​ចាប់ខ្លួន​ទណ្ឌិត​សមរ​ង្ស៉ី​។​ខណៈ​ស្ថានភាព​តាម​ក្រវ៉ាត់​ព្រំដែន​មាន​សភាពការណ៍​ស្ងប់ស្ងាត់​ល្អ​គ្មានអ្វី​គួរឱ្យកត់សម្គាល់​ទេ​។​

​មន្ត្រីជាន់ខ្ពស់​ដដែល​បាន​បន្តថា​ទន្ទឹម​និង​សមត្ថកិច្ច​ថៃ​ទាំង​ប៉ូលិស​និង​យោធា​ក៏បាន​សហការ​យ៉ាង​ល្អ​ជាមួយ​កម្ពុជា​ដើម្បី​ចាត់វិធានការ​លើ​ក្រុម​ដែល​ប្រើប្រាស់​ទឹកដី​ថៃ​មក​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​កម្ពុជា​។​បន្ទាប់ពី​បរាជ័យ​ក្នុង​ផែនការ​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ពី​សំណាក់​ក្រុម​ឧទ្ទាម​សមរ​ង្ស៉ី​នោះ​នៅថ្ងៃនេះ​សមាជិក​ដែលមាន​បំណង​ចូលរួម​ជាមួយ​ក្រុម​ឧទ្ទាម​បាននាំគ្នា​ចូលមក​សារភាព​កំហុស​កាន់តែ​ច្រើនឡើងៗ​៕S/

​រូ​បថ​តៈ​កងកម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​ទាំងពីរ​នាំគ្នា​ហូប​អំបុក​សន្តិភាព​និង​សាមគ្គីភាព​យ៉ាង​សប្បាយ​រី​រាយ​