មេបញ្ជាការ​ទ័ព​ខេត្តព្រះវិហារ​ជួប​សំណេះសំណាល​យោធិន​២៧​នាក់​ត្រៀម​ចូល​សោធន​និវត្តន៍​

279
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័​ន្ធ​សុភ​ត្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​បាន​ជួប​សំណេះសំណាល​យោធិន​២៧​នាក់​ត្រៀម​ចូល​សោធន​និវត្តន៍​ដោយបាន​ជួយឧបត្ថម្ភ​ថវិកា​មួយចំនួន​។​ការជួប​សំណេះសំណាល​នេះ​ជាការ​លើកទឹកចិត្ត​និង​ផ្តល់​ភាពកក់ក្ដៅ​ដល់​យោធិន​ចំនួន​២៧​នាក់​ដែល​ត្រៀម​ចូល​សោធន​និវត្តន៍​តាម​ការកំណត់​រប​ស់​ក្រសួង​ការពា​ជាតិ​នាពេលខាងមុខ​។​

​ក្នុងឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័​ន្ធ​សុភ​ត្ត្រា​មានប្រសាសន៍ថា​ក្នុងនាម​យុទ្ធ​មិត្ត​រួមសុខ​រួម​ទុក​ជាមួយគ្នា​អរគុណ​ដល់​បងប្អូន​ទាំងអស់គ្នា​ដែលមាន​គុណបំណាច់​ចំពោះ​ជាតិ​មាតុភូមិ​ធ្លាប់​ឆ្លងកាត់​សមរភូមិ​ជាច្រើន​នៅក្នុង​ខេត្តព្រះវិហារ​។​ដើម្បី​ការពារ​សេចក្ដីសុខសាន្ត​ជូន​ប្រជាជន​យើង​បងប្អូន​ទាំងអស់​គឺជា​យុទ្ធ​មិត្ត​រួមសុខ​រួម​ទុក​ជាមួយគ្នា​ដើម្បី​ប្រទេសជាតិ​និង​ប្រជាជន​។​

​លោក​មេបញ្ជាការ​បា​នប​ន្ត​ថា​រាជរដ្ឋាភិបាល​មិន​បំភ្លេច​នូវ​គុណបំណាច់​បងប្អូន​ទេ​។​ចំពោះមុខ​នេះ​បងប្អូន​ដែល​ត្រូវ​ចូល​សោធន​និវត្តន៍​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងការពារជាតិ​បាន​ដំឡើង​ឋានន្តរស័ក្តិ​មួយ​ថ្នាក់​ជូន​បងប្អូន​មួយ​ថ្នាក់​។​ផ្ដល់​ជា​កញ្ចប់​ថវិកា​ចំនួន​៨​ខែ​នៃ​ប្រាក់បៀវត្ស​ផ្ទាល់ខ្លួន​ជូន​បងប្អូន​ដែល​បងប្អូន​ត្រូវ​ចូល​សោធន​និវត្តន៍​ផងដែរ​និង​បន្ត​បើកប្រាក់​ប្រចាំខែ​នៅតាម​ធនាគារ​តាមរយៈ​មន្ទីរ​សង្គមកិច្ច និង​អតីតយុទ្ធជន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បាន​ប្រគល់ជូន​ឯកសណ្ឋាន​លេខ​៤​ចំនួន​២៧​សម្រាប់​ដែលជា​ជំនួយ​ឧបត្ថម្ភ​របស់​ក្រសួងការពារជាតិ​ព្រមទាំង​ថវិកា​មួយចំនួនទៀត​ដែលជា​ជំនួយ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ក្នុង​ទីបញ្ជាការ​តំបន់​ប្រតិ​ប​ត្ដិ​ការ​សឹក​រង​ព្រះវិហារ​។ ក្នុងនោះ​បងប្អូន​អតីតយុទ្ធជន មាន​សេចក្តី​រំភើបចិត្ត រីករាយ​ហើយ​សន្យាថា​ពេល​ទៅ​រស់នៅ​មូលដ្ឋាន​វិញ​ចូលរួម​ជីវភាព​ជាមួយ​ប្រជាជន​ក្នុងការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​បន្ត​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដឹកនាំ​ប្រទេស​កម្ពុជា​ក្រោម​ដំបូល​សន្តិភាព​និង​ការអភិវឌ្ឍន៍​បន្តទៅទៀត​៕S/​