មេបញ្ជាការ​យោធភូមិភាគ​ឥ​ទី​៥​ចូលរួម​ពិធី​ឡើងរោង​អ្នកតា​វាល​តេជះ​

374
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ៖ ​កាលពី​ព្រឹក​ថ្ងៃទី​៩ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩ ​នៅក្នុង​បរិវេណ​កងអនុសេនាធំ​ដឹកជញ្ជូន នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥​មាន​រៀបចំ​ពិធី​ឡើងរោង​អ្នកតា​វាល​តេជះ​ក្រោម​គំនិត​ផ្តួច​ផ្តើម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង មេ​បញ្ជា​ការរង​កង​ទ័​ឥ​ព​ជើងគោក​និង​ជា មេ​បញ្ជា​ការ​យោធភូមិភាគ​ទី​៥ និង​មានការ​ចូលរួម​ពី​មេបញ្ជាការរង នាយសេនាធិការរង មេ​បញ្ជា​ការ​កងពលតូច​ថ្មើរជើង​លេខ​៥២ នាយ​កា​រិ​​យា​ល័យ នាយទាហាន នាយទាហានរង និង​ពលទាហាន​ជាច្រើន​នាក់​។​

លោកតា​អាចារ្យវត្ត​ពោធិ៍​វាល​បានបញ្ជាក់​ពី​ប្រវត្តិ​ថា​ ដំបូង​ឡើយ​នៅ​កន្លែង​នេះ​គឺជា​វាល​មួយ​នៅ​សម័យ​សង្គមរាស្ត្រនិយម ដែលមាន​ព្រះមហាវីរៈក្សត្រ សម្តេចព្រះ​នរោត្តម សីហនុ (​សម្តេចឪ​)​បាន​ទាម​ម​ទារ​ឯករាជ្យ​ពី​សម័យ​បារាំង​រួចមក​ក្នុង​ឆ្នាំ​១៩៦៧​ដោយ បាន​កសាង​ព្រមៗ​គ្នា​នៅ​ខេត្តបាត់ដំបង ដែលមាន​ព្រលានយន្តហោះ សកល​វិទ្យាល័យ​បាត់ដំបង រោងចក្រ​ស្ករស រោងចក្រ​តម្បាញ រោងចក្រ​ក្រចៅ និង​ស្ពានថ្ម​ថ្មី​ខេត្ត​បាត់ដំបង​​ដែល​មិន​ធ្លាប់មាន​សោះឡើយ ហើយ​ត្រូវបាន​រាំងស្ទះ​ទៅវិញ​ដោយ​រដ្ឋប្រហារ​សម័យ​ល​ន នល់ ក្នុង​ឆ្នាំ​១៩៧០ ហើយ​បន្ត​នាំ​សង្គ្រាម​ចូល​ស្រុក បំផ្លាញ​ឲ្យ​អន្តរាយ​ខ្ទេចខ្ទាំ​អស់​គ្មាន​សល់ រហូត​បន្ត​មកដល់​ស​ម័​យ​ប្រល័យពូជសាសន៍​ប៉ុល ពត​បន្ថែម​ទៀត​។​ ទើបតែ​ពេលនេះ​ដោយ​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព​ជាង​២០​ឆ្នាំ​មកនេះ យើង​បាន​រំលឹក​ពី​អតីតកាល​តំបន់​នេះ ​គឺជា​វាល​លាតសន្ធឹង​ពី​តំបន់​មាត់​ទន្លេសាប​ឆ្ពោះ​ទៅរក​តំបន់​ប្រាសាទបុរាណ​ ដែលមាន​ពី​បុរាណកាល​មក ។

បន្ទាប់មក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ប៊ុន សេង មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បាន​បញ្ជាក់​ថា ដើម​ពោធិ៍​នេះ​បន្សល់ទុក​មក​រាប់រយ​ឆ្នាំ​មកហើយ​តាំងពី​សម័យសង្គមរាស្ត្រ​និយម​មក ដែល​កាលនោះ​មាន​ផ្លូវលំ​មួយ​ខ្សែ​មាន​ប្រជា​ជន​អាចធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​និង​បររទេះ​គោ​កាត់​តាម​ទីនេះ ពី​ភូមិ​តា​កុក វត្ត​ន​រា​ឆ្លងកាត់​ទីនេះ​ឆ្ពោះទៅ​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​ឃុំ​អូរ​ដំ​​បង ឃុំ​វត្ត​តា​មឹ​ម ហើយ​តែងតែ​ចូល​គោរព​រោង​អ្នកតា​មួយ​នៅ​ពីក្រោម​ដើម​ពោធិ៍​នេះ​។​ សម័យ​ក្រោយៗ​មក​(​សម័យ​សង្គមរាស្ត្រនិយម​) មាន​ការអភិវឌ្ឍ ត្រូវធ្វើ​ព្រលានយន្តហោះ​ក្នុង​ខេត្ត​បាត់ដំបង​ឆ្លងកាត់​ទីនេះ ទើបត្រូវ​កាត់ផ្តាច់​ផ្លូវ​នេះ​មិនអាច​ឆ្លងកាត់​ដូច​សម័យមុន​បាន តែ​រៀបចំ​មាន​ផ្លូវ​ថ្មី​ជាច្រើន​ខ្សែ​ទៀត​បាន​លឿន និង​ល្អ​ជាង​មុន ហើយក៏​បាត់បង់​ការចូល​គោរពបូជា​សុំ​សេចក្តីសុខ​តាំងពី​ពេល​នោះមក​។​ លុះ​ក្រោយ​សម័យ​មាន​សង្គ្រាម ហើយ​បានបញ្ចប់​សង្គ្រាម​រួចមក ទីនេះ​គឺជា​បរិវេណ​ក្នុង​ទីប​ញ្ជា​ការ​របស់​យោធភូមិភាគ​ទី​៥ ដោយមាន​របង​ជាប់​ថ្នល់​កៅស៊ូ​ចូលក្នុង​ព្រលានយន្តហោះ ដោយ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​មានការ​ចេញចូល​ដោយ​សេរី​បានឡើយ ។

លោក​មេបញ្ជាការ​បន្តថា​ដោយ​ឃើញ​មាន​ដើម​ពោធិ៍​នៅសល់​មួយ​ដើម​ទើប​លោក​ធ្វើការ​សិក្សា​ស្រាវជ្រាវ ហើយ​បានដឹង​ប្រវត្តិ​ទីនេះ​គឺជា​កន្លែង​ដែល​កូន​ខ្មែរ​ធ្លាប់​គោរពបូជា​បួង​សួង​សុំ​សេចក្តីសុខ​និង​ក្តី​ប្រាថ្នា​គ្រប់ៗ​គ្នា ហើយក៏​បានរៀបចំ​កសាង​បញ្ចុះ​គ្រឹះ​សី​ម៉ា​ដំ​ឡើងរោង​អ្នកតា​តាម​ជំនឿ​ឲ្យ​បងប្អូន​ទាំងអស់​អាច​ចេញចូល​គោរព​បូជា​បាន​ទៅ​ថ្ងៃ​ខាងមុខ​ទៀត ហើយ​ទីសក្ការៈ​រោង​អ្នកតា​វាល​តេជះ​ត្រូវ​សាងសង់​ដែលមាន​បណ្តោយ​៤,១០​ម៉ែត្រ និង​ទទឹង​១,៩៦​ម៉ែត្រ កំពស់​៣,២០​ម៉ែត្រ ធ្វើ​អំពី​ថ្ម ក្រាល​ឥដ្ឋការ៉ូ ដំបូល​ឆ្អឹង​ដែក ចាប់ផ្តើម​កសាង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ ព្រមទាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯក សំ​អូន មេបញ្ជាការរង នាយសេនាធិការ​យោធភូមិភាគ​ទី​៥​ជា​អ្នក​ដឹក​
​នាំ​កសាង​ពី​ពេលនេះ​ទៅ​រហូតដល់​រួចរាល់ ៕B/