មេបញ្ជាការ​វរៈ​ព្រំដែន​លេខ​៦០៥ : ប្រជាជន​វៀតណាម​មិនបាន​ដោត​ទង់ជាតិ​លើដី​ខ្មែរ​ទេ​

692
ចែករម្លែក
  • 39
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: មេបញ្ជាការ​នគរបាល​វរៈ​ព្រំដែន​លេខ​៦០៥ បាន​បដិសេធ​ចំពោះ​បណ្តាញ​សង្គម​មួយចំនួន ដែល​បាន​ផ្សព្វផ្សាយ​ថា ប្រជាជន​វៀតណាម​បាន​ចង​ទង់ជាតិ​របស់ខ្លួន​នៅលើ​ទឹកដី​ខ្មែរ នៅ​តំបន់​ព្រំដែន​ដំបូក​ចែវ ស្ថិតក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មិនមែនជា​ការពិត​ន​នោះទេ គឺ​ស្ថិតក្នុង​ដី​វៀតណាម ក្នុងភូមិ​ប៊ិន​យី ឃុំ​ឃិន​ប៊ិន ស្រុក​អាន​ភូ ខេត្ត​អាន​យ៉ាង​។​

​លោក​វរៈសេនីយ៍ឯក គឹម ស្រៀ​ង មេបញ្ជាការ​នគរបាល​វរៈ​ព្រំ​ដែល​លេខ ៦០៥ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា នេះ​ថា “​ចំពោះ​ផ្ទះ​ប្រជាជន​វៀតណាម ដែល​ដោត​ទង់ជាតិ​វៀតណាម គឺ​ស្ថិតក្នុង​ដី​វៀតណាម ក្នុងភូមិ​ប៊ិន​យី​ឃុំ​ឃិន​ប៊ិន​ស្រុក​អាន​ភូ​ខេត្ត​អាន​យ៉ាង​។ មិនមែន​ស្ថិតក្នុង​ទឹកដី​កម្ពុជា​យើង​ទេ​”​។ ដោយ​លោក​បាន​ពន្យល់ថា ព្រោះ​ខ្សែ​ព្រំដែន​ពាក់កណ្តាល​ព្រែក​ប៊ិន​យី ជ្រៃ​ធំ គឺ​ចាប់ពី​ប្រសព្វ​បាសាក់ ប៊ិន​យី មាន​ប្រវែង​ប្រមាណ ២៥០០​ម៉ែត្រ ក្នុង​ចម្ងាយ​ព្រែក​ប៊ិន​យី ចាប់ពី​ប្រសព្វ​បាសាក់ ប៊ិន​យី ទៅដល់​ព្រែក​បាក់ដៃ មាន​ប្រវែង​ប្រមាណ​ជិត ១១​គីឡូម៉ែត្រ ដូច្នេះ​នៅសល់​ចន្លោះ ៩​គីឡូម៉ែត្រ ក្នុង​ព្រែក​ប៊ិន​យី​នេះ គឺ​ប្រជាជន​វៀតណាម រស់នៅ​ជាប់មាត់​ព្រែក​ប៊ិន​យី​មាន​សភាព​យ៉ាងច្រើន​កុះករ ហើយ​ការរស់នៅ​នេះ គឺ​ក្នុង​ទឹកដី​នៃ​ប្រទេស​វៀតណាម មិនមែន​នៅក្នុង​ទឹកដី​កម្ពុជា​ឡើយ​។​

​លោក​ហ៊ាង គឹម​ស្រឿ​ន អ្នកវិភាគ​នយោបាយ និង​ជា​អ្នកឃ្លាំមើល​ការអនុវត្ត​ព្រឹត្តិការណ៍​សង្គម​បានប្រកាសថា លោក​នឹងដាក់​ពាក្យ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើសុំ​ឲ្យ​មានការ​កោះហៅ​ប្រធាន​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ដំបូក​ចែវ ដើម្បី​មក​បំភ្លឺ​ជុំវិញ​ករណី​រឿង​ជនជាតិ​វៀតណាម​ដែលថា បាន​បោះបង្គោល​ដាក់​ទង់ជាតិ​របស់ខ្លួន​រំលោភ​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេលខាងមុខ​នេៈ​៕ ល​

#