មេបញ្ជាការ​វិស្វកម្ម​ពិនិត្យ​មើលផ្លូវ​ស្វាយរៀង​

551

(​ស្វាយរៀង​)៖​នា​ចុង​សប្តាហ៍​កន្លងទៅ នាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម អគ្គ​មេបញ្ជាការរង មេញ្ជា​ការ​កង​ម្លាំ​ង​វិស្វកម្ម​អគ្គបញ្ជាការ​ដ្នា​ន​​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ដឹកនាំ​គណៈប្រតិភូ​បញ្ជាការដ្ឋាន​វិស្វកម្ម ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ ( DBST ) ប្រវែង​៣៤​គ​.​ម​ចេញពី​ចំណុច​ផ្លូវ បំបែក​ផ្លូវជាតិ​លេខ​១៣​ស្ថិតក្នុង​ឃុំ​កំពង់​ចក ស្រុក​រំដួល ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​១​ក្នុង​​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ដោយ​ឆ្លងកាត់​ឃុំ​ស្វាយ​រំពារ​-​តា​អី​-​គគីរ​សោម​-​ពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។​
​ ​
​ផ្លូវ​ចាក់​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ខាងលើនេះ​ទទួលខុសត្រូវ​ស្ថាបនា​ដោយ​កងឯកភាព​ថ្នល់​-​ស្ពាន​លេខ ៧១៨ ដែល​មកទល់​ពេលបច្ចុប្បន្ន​​នេះ​សម្រេច​ស្ថាបនា​បាន​ប្រវែង ១៧ គ​.​ម​/៣៤ គ​.​ម ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​វិស្វកម្ម​អគ្គបញ្ជាការ បាន​ថ្លែង​ការកោតសរសើរ​ដល់​នាយទាហាន នាយទាហានរង​និង​ពលទាហាន​ទាំងអស់ ក្នុង​កងឯកភាព​លេខ ៧១៨ ដែល​បាន​ខិតខំ​ពុះពារ​ស្ថាបនា​ផ្លូវ​នេះ​សម្រេច​តាម​ផែន​ការដែល​បានប្រគល់​ដោយ​អនុវត្ត​​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​កំណ​ត់ ធានា​គុណភាព​បច្ចេកទេស និង​ប្រកបដោយ​សោ​ភណ្ឌ​ភាព ។

​សូមបញ្ជាក់ថាៈ​ការកសាង​ផ្លូវ​នេះ​ឡើង គឺ​ដោយ​អនុវត្តតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹក​​នាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជួយ​សម្រួល​ដល់​ការលំបាក​​យ៉ាងច្រើន ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ចំណេញ​ពេលវេលា​ក្នុង​ការធ្វើ​ចរាចរណ៍ របស់​ប្រជាពលរដ្ឋ ជាពិសេស​ក្មួយៗ​កម្មករ កម្ម​ការី​នី​នៅ​ស្រុក​រំដួល រមាសហែក ស្វាយជ្រំ និង​ស្រុក​ស្វាយទាប ដែល​ត្រូវ​ទៅ​ធ្វើការ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត ខេត្តស្វាយរៀង ៕​ដោយៈ​យោធិន​/sn