មេប៉ូលីស​ដាស់តឿន​អ្នកលេង Facebook​ហាម​បង្ហោះ​សារ​នាំ​ឲ្យ​មានការ​ចលាចល និង​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ ​

358

(​ភ្នំពេញ​) ៖ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ព្រមាន​វិធានការ​រាល់​អ្នកលេង Facebook ទាំងឡាយណា​ដែល​បង្ហោះ​ខ្លឹមសារ​ផ្ទុយ​ពី​ច្បាប់ នាំ​ឲ្យ​មាន​ភាពចលាចល​ក្នុងសង្គម និង​ប៉ះពាល់​ដល់​សណ្ដា​ប់ធា្ន​ប់​សាធារណៈ សន្ដិសុខ​ជាតិ ព្រមទាំង​កិត្តិយស​ថ្នាក់ដឹកនាំ​ផងដែរ​។​
​ ​
​ការព្រមាន​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​បែបនេះ បានធ្វើ​ឡើង​បន្ទាប់​ពីមួយ​រយៈពេល​ចុងក្រោយ​នេះ​នៅតាម​បណ្ដាញ​ទំនាក់ទំនង​​សង្គម​Facebook តែងតែ​បង្ហោះ​នូវ​ព័ត៌មាន​ចំនួន ដែល​មិនមែនជា​ការពិត ហើយ​ខ្លះទៀត​រហូតដល់​ការប្រមាថ​អាយុជីវិត​ថ្នាក់​ដឹក​​នាំ​កំពូល​ទៀតផង​។​ ​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍​លទ្ធផល​កិច្ចប្រតិបត្តិការ​សន្ដិសុខ​ការងារ​សណ្តាប់ធ្នាប់ សង្គម​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ថ្លែង​យ៉ាង​ដូច្នេះ​ថា «​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បញ្ជាក់ថា ភារកិច្ច​របស់​នគរ​បាល ត្រូវតែ​ធ្វើ​ម៉ិចរ​ក្សា សន្ដិសុខ​សង្គម មានន័យថា​កុំ​ឲ្យ​គេ​ប្រើ​អាហ្នឹង (Facebook) ប្រព្រឹត្ត​បទល្មើស​កុំ​ឲ្យ​គេ​ប្រើ​អាហ្នឹង​ទៅ​បំពុលបរិយាកាស ​ដែល​បង្កឡើង​នូវ​អសន្ដិសុខ ឬក៏​ធ្វើបាប​ប្រជាពលរដ្ឋ ចឹ​ង​សំខាន់បំផុត​នគរបាល​ជា​អ្នក​អនុវត្តន៍​ច្បាប់ ចឹ​ង​នគរបាល​មើល​អ្វីៗ​ទាំង​​អស់ហ្នឹង ហើយ​ផ្ទៀងផ្ទាត់​ជាមួយ​ច្បាប់​បើ​ការ​បង្ហោះ​ហ្នឹង ការប្រើប្រាស់​ហ្នឹង​វា​សមស្រប​មាន​ផលប្រយោជន៍​ដល់​សង្គម វា​មិន​បញ្ហា​ប៉ុន្ដែ​​បើ​ការ បង្ហោះ​ហ្នឹង​វា​ប៉ះពាល់ និយាយ​រួម​គឺ​បំពាន​ច្បាប់ ឲ្យ​តែ​បំពាន​ច្បាប់​នគរបាល​នឹង​ចាត់ចែង​អនុវត្ត​ហើយ​»​។​
​ ​

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ឲ្យ​ដឹង​ដែរ​ថា សព្វថ្ងៃនេះ​ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំងអស់នោះ អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្កើត​នូវ នាយកដ្ឋាន​មួយ គឺ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ថ្វីត្បិតតែ​នាយកដ្ឋាន​នេះ​ទើប​បង្កើតឡើង ក៏ប៉ុន្ដែ​អាចមាន​សមត្ថភាព គ្រប់គ្រាន់​លើ​ការងារ​នេះ​៕​ដោយ​៖​វិបុល​