មេព្រៃ​ដោះលែង​ ប៉េអឹម ​និង​ប៉ូលិស​ឃាត់​រថយន្ត​ដឹកឈើ​បី​គ្រឿង

396
ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ចេញពី​ស្រុក​អូរ​ស្វាយ​សែន​ជ័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ និង​នគ​បាល ប្រឆាំង​បទល្មើស​ខេត្តស្ទឹងត្រែង ឃាត់ទុក​នៅ​ក្រុង​ស្ទឹងត្រែង ​ដើម្បី​ត្រួតពិនិត្យ​ផ្លូវច្បាប់​មុននឹង​អនុញ្ញាតឱ្យ​នាំចេញ​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខ​កក្កដា​ឆ្នាំ​២០១៩​។

តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា រថយន្ត​ទាំងបី​គ្រឿង​ខាងលើ​គឺជា​ប្រភេទ​រថយន្ត​វេ​អង បាន​ដឹកឈើ​ម៉ៃសាក់ ចេញពី​ស្រុក​អូរ​ស្វាយ​សែន​ជ័យ​ក្នុង គោលដៅ​នាំ​ចេញទៅ​ក្រៅ​ខេត្ត​។ ​ស្របពេល​យុទ្ធនាការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្តៅៗ​នៅឡើយ​សមត្ថកិច្ច​ឃើញបែបនេះ​ត្រូវតែ​ឃាត់ទុក​សិន ​ដើម្បី​បង្កើត​គ​ម្មា​ការ​ចម្រុះ​ថ្នាក់​ខេត្ត​មួយ ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ដឹកឈើ​ទាំងបី​គ្រឿង ឱ្យបាន​ត្រឹមត្រូវ​មុននឹង​ឱ្យ​ឈ្មួញ​ដឹកជញ្ជូន​ទៅកាន់​គោលដៅ​របស់ខ្លួន​។

ប្រភព​បាន​បន្តថា​រថ​យន្ត​ទាំងបី​គ្រឿង​នេះ ​ធ្លាប់​ត្រូវបាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ត្រួត​ពិនិត្យ​ម្តង​ហើយ​ក៏បាន​អនុញ្ញាតឱ្យ​ឈ្មួញ​ដឹកឈើ​ទៅ​បន្ត​ ក៏ប៉ុន្តែ​ក្រោយពី​ជំនាញ​អនុញ្ញាត​កម្លាំង​កងរាជអាវុធហត្ ថ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឃាត់ទុក​វិញ​ម្តង​។

រហូតមក​ទល់នឹង​ព្រឹក​ថ្ងៃទី​២៩ ​ខែកក្កដា​នេះ ​រថយន្ត​វេ​អង​ដឹកឈើ​ម៉ៃសាក់​សមត្ថកិច្ច​ឃាត់ទុក​មិនទាន់​ដោះលែង​វិញ​នៅឡើយ​ទេ​៕​B/

#