មេព្រៃ​រាជធានី​រួមជាមួយ​ឈ្មួញ​ឈើ​បំផ្លាញ​ផ្លូវ​បេតុង​ក្នុង​ក្រុងភ្នំពេញ

261
ចែករម្លែក

-​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជា​ឲ្យ​មន្ត្រី​ខណ្ឌ​ប្ញ​ស្សី​កែវ​ពិនិត្យ​ទីតាំង ច្រៀក​ឈើ​នៅ​ស្វាយប៉ាក​

ដោយ:ប​.​ខុន/​ភ្នំពេញ ៖ ​រថយន្ត​យី​ឌុប​ដឹកឈើ​ហ៊ុ​ប​រត់​លើផ្លូវ​បេតុង​ក្នុងភូមិ​ស្វាយប៉ាក​ដើម្បី ចូល​សិប្បកម្ម​ច្រៀក​ឈើ​សំណង់​ក្រោមរូបភាព​ច្បាប់​អនុញ្ញាត ​របស់​រដ្ឋបាល ខណ្ឌ ព្រៃឈើ​រាជធានី​ថា​សិប្បកម្ម​ច្រៀក​ចំនៀរ​ឈើ កូនឈើ​ធ្វើ​អុស ត្រូវបាន​អភិ​បា ល រាជធានី​ភ្នំពេញ​បញ្ជា​ឲ្យ​អភិបាលរងខណ្ឌ​ប្ញ​ស្សី​កែវ​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​។​

ផ្លូវ​បេតុង​ក្នុងភូមិ​ស្វាយប៉ាក​ក្បែរ​វិទ្យា​ល​យ័​ជាស៊ីម​ចំរើន​រដ្ឋ ស្ថិតក្នុង សង្កាត់ ស្វាយប៉ាក ត្រូវបាន បំផ្លាញ​ម្តង​ហើយ​ម្តងទៀត​ដោយ​ក្រុម​ឡាន​ដឹក​ដី​និង​ខ្សាច់ ហើយ​ត្រូវបាន​ធ្វើឡើងវិញ​ជា​បន្តបន្ទាប់ ដោយមាន​គុណភាព​សម្រាប់​តែ​ការប្រើប្រាស់​ជា​ក្នុង​មូលដ្ឋាន តែនៅពេល​ចុង​ក្រោយនេះ​ផ្លូវ​ទាំងនោះ ចាប់ផ្តើម​បំផ្លាញសារជាថ្មី​ម្តងទៀត ដោយ​រថយន្ត​យី ឌុប​ធំៗ​ដឹកឈើ​ហ៊ុ​ប​ចូល​សិប្បកម្មច្រៀកឈើ ពីរ​បី​កន្លែង​មាន​ក្នុង​តំបន់​នេះ​។​

រថយន្ត​យី​ឌុប​ដឹកឈើ​ហ៊ុ​ប​ចូល​សិប្បកម្ម តាមផ្លូវ​បេតុង​ក្នុងភូមិ​ស្វាយប៉ាកនេះ​កើតមាន​ជាច្រើន​ខែ​មកហើយ ប្រជាពលរដ្ឋ​ក៏​ធ្លាប់បាន​រាយការណ៍​ជូនទៅមេ ភូមិ​ចៅសង្កាត់ នគរបាល​ប៉ុស្តិ​រដ្ឋបាល​សង្កាត់ និងរដ្ឋបាល​ព្រៃឈើ​ជាច្រើន​ដងមកហើយ​ដែរ តែ​គ្មាន​អ្នកណា​ចេញមុខ​ដោះស្រាយ​រឿងនេះ​ទេ​។​

មន្ត្រីនគរបាល​មូលដ្ឋាន​និង​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​ស្វាយប៉ាក​បាន​និយាយ ដោយ​ទទួលស្គាល់ថា ​រថយន្ត​យី​ឌុប​ដឹកឈើ​រត់​លើផ្លូវ​បេតុង​ក្នុងភូមិ​ស្វាយប៉ាក​តែ​ពេលយប់ៗ​នោះ ពិតជា​បានបំផ្លាញ​ផ្លូវ តែ​គ្មាន​អ្នកណា​រារាំង​រថយន្ត​ដឹកឈើចូលសិប្បកម្ម​ទាំង​នោះបានទេ ដោយសារ​នគរបាល​សេដ្ឋកិច្ច និងរដ្ឋបាល​ព្រៃឈើភ្នំពេញ​បាន​យក​ប្រយោជន៍​ប្រចាំខែ​ ពីកន្លែង​អាជីវកម្ម​ច្រៀក​ឈើ​នេះ​រួចហើយ​។​

លោក​គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​រស្មី កម្ពុជា​កាល​ពីពេល​កន្ល​ង​ទៅ​ថ្មីៗ​ថា​កន្លែង​ច្រៀក​ឈើ​នៅ​ភូមិ​សា​ស្វាយប៉ាកមានច្បាប់​អនុញ្ញាត​ឲ្យ​ច្រៀក​ចំនៀរ​ឈើ​និង​កូនឈើ​ធ្វើ​អុស មិនមាន​ឈើ​ធំ​ទេ​។​

រស្មី​កម្ពុជា​ធ្លាប់បាន​ប្រាប់​ទៅ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខាងលើ ជាច្រើនលើក​ច្រើន​សារ​ពី​ការរំខាន​និង​ការបំផ្លាញ​ផ្លូវ ដោយ​ជំនួញ​ឈើ​បន្លំ​ភ្នែក​នេះ តែនាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៅតែ​អះអាងថា​ បាន​ឲ្យ​មន្ត្រី​ទៅពិនិត្យ​ហើយ​គឺ​ច្រៀកកូនឈើ និង​ចំនៀរ​ឈើ​មិនមាន​ឡានធំ​ទេ​។​

សិប្បកម្ម​ច្រៀក​ឈើ​ខាងលើ​ក្រៅពី​ការបំផ្លាញ​ផ្លូវ​បេតុង ដោយសារ​រថយន្តធំ​ដឹក​លើស​ចំណុះ​ស្ទើរ​ទៅមុខ​មិន​រួច​ នឹង​ធ្វើចរាចរណ៍​តែ​ពេលយប់​ជ្រៅ​បន្ទាប់ពី​ជញ្ជីង​នៅតាម​ផ្លូវ​ដេកលក់​អស់នេះ នៅមាន កា​រំខាន​ដោយសារ​សម្លេង​ច្រៀក​ឈើ​ និងសំឡេង​ម៉ាស៊ីន​ត្រង់​សឺ​ន​រ័​ដល់​ការ​រស់ នៅរបស់​អ្នកជិតខាង​នោះ​ថែមទៀត​។​

នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៩ ក្រោយពី​ទទួលបាន​សេចក្តី​រាយការណ៍​ថា​មាន​រថយន្ត​យី​ឌុប​ដឹកឈើ​បំផ្លាញ​ផ្លូវ​បេតុងនៅ​ក្នុងភូមិ​ស្វាយប៉ាក​រួច មក​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​លោក​បរាជ្ញ​សីហា​អភិបាល​រង​ខណ្ឌ​ប្ញ​ស្សី​កែវ​ដឹកនាំ​កម្លាំង​ចុះ​ទប់ស្កាត់​និង​ត្រួត​ជាក់ស្តែង​។​

គួរ​ឲ្យ​សោកស្តាយ​លោក​ប្រាជ្ញ សីហា​ដែល​ដឹកនាំ​កម្លាំង​មក​យឺត​ពេល​បាន ត្រឹមតែ​ឃើញ​ដាន​កង់​ឡានធំ​យី​ឌុប​ជាមួយ​រថយន្ត​ស្ទួ​ច​និង​គំនរ​ឈើ​ហ៊ុ​ប​ធំៗ​ជាងមួយ​អោប​មនុស្ស​ចាស់​គរ​ដូច​ភ្នំ​។ ឈើ​ហ៊ុ​ប​ធំ​បែបនេះហើយ រដ្ឋបាល​ព្រៃឈើ នៅនិយាយ​ថា ជា​កូនឈើ​ទៀត។ រថយន្ត​យី​ឌុប​ដឹកឈើ​ហ៊ុ​ប​ចូល​កន្លែង​ច្រៀកឈើខាងលើនេះ បាន​ដោយ​សុវត្ថិភាព ត្រូវបាន​គេ​និយាយ​ឲ្យ​ដឹងថា​បន្ទាប់ពី​មានការឲ្យសញ្ញាច្បាស់លាស់​ពី​មន្ត្រី​ព្រៃឈើ​នៅតាម​ច្រក​ផ្លូវចេញចូលក្រុង។ អ្នករកស៊ីច្រៀក​ឈើ​ហ៊ុ​ប​និយាយថា ទោះបីជា​ពួកគេ​មានច្បាប់បង់​លុង​ប្រចាំខែ និងប្រចាំឆ្នាំហើយ​ក៏ដោយ បើ​មិន​បង់លុយ​ជើង​ឡាន​ចូល​ទេ ក៏​គេ​មិន​ឲ្យ​ចូល​ដែរ​៕B/