មេភូមិ​ម្នាក់​ចងក​សម្លាប់ខ្លួន​ដោយសារ​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ​

224
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​មេភូមិ​ម្នាក់​បានគិត​ខ្លី​ចងក​សម្លាប់ខ្លួន​ដោយសារ​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ ។​ហេតុការណ៍​នោះបាន​កើតឡើង​នៅក្នុង​ភូមិ​ត្រពាំង​សំរោង​ឃុំ​ល​ង្វេ​ក​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។​

​អត្តឃាត​ជន​ឈ្មោះ​ជា​ស៊​ត​អាយុ​៧២​ឆ្នាំ​ជា​មេភូមិ​ត្រពាំង​សំរោង​ឃុំ​លង្វែក​បាន​យក​ខ្សែ​គោ​មក​ចងក​ភ្ចា​ប់​ទៅនឹង​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​បណ្តាលឱ្យ​ស្លាប់​តែម្តង​។​ចំពោះ​មូលហេតុ​ដែលនាំឱ្យ​លោក​មេភូមិ​គិត​ខ្លី​ដោយសារ​តូចចិត្ត​នឹង​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ​មើល​មិនជា​៕S/​