មេស​ស៊ី​និង​រ៉ូ​ណា​ល់​ដូ​ចាក​ចេញពី​វើ​ល​ខាប់​ក្នុង​ថ្ងៃ​តែមួយ​

1549
ចែករម្លែក
  • 53
    Shares

ក្តីសង្ឃឹមរបស់កំពូលតារាបាល់ទាត់ លីអូណែល មេសស៊ី(Lionel Messi ) និង(គ្រីស្ទៀណូ រ៉ូណាល់ដូ)បានរលត់រលាយភ្លាមៗកាលពីយប់ថ្ងៃសៅរ៍ខណៈដែលក្រុមអាហ្សង់ទីននិងព័រទុយហ្កាល់បរាជ័យនៅក្នុងការប្រកួតជុំទី២(វគ្គ១៦ក្រុម)។

កីឡាករទាំងពីរល្បីល្បាញក្នុងពិភពបាល់ទាត់ពិភពលោកនិងជាអ្នកទទួលពានរង្វាន់បាល់ទាត់ពិភពលោករាល់ឆ្នាំ តែនៅក្នុងឆាកប្រកួតធំបំផុតនេះពួកគេមិនបាននាំក្រុមអោយលើកពានទេ។ក្នុងវគ្គទាត់ជម្រុះknock-outនេះ ក្នុងចំណោមពួកគេក៏មិនមានអ្នកណាទាត់ចូលទីគូប្រជែងដែរដោយសារតែត្រូវខ្សែការពារម្ខាងទៀតតាមរារាំង
ជាប់។

រ៉ូណាល់ដូ ដើរចេញពីទីលានប្រកួតដ៏អស់សង្ឃឹម

ក្រុមរបស់រ៉ូណាល់ដូ ត្រូវជម្រុះចេញកាលពីដើមថ្ងៃចន្ទនេះ ក្រោយចាញ់អ៊ុយរុយហ្កាយ២-១។

ក្រោយការប្រកួតចាញ់អ៊ុយរុយហ្កាយ២-១ រ៉ូណាល់ដូ បាននិយាយកាលពីដើមថ្ងៃចន្ទនេះថា”យើងបានខិតខំអស់ពីសមត្ថភាពហើយ។ក្រុមលេងបានល្អ។ក្នុងនាមជាប្រធានក្រុម ខ្ញុំមានមោទនភាពលើក្រុមនេះ”។

អេឌីសុន ខាវ៉ានី (Edinson Cavani )របស់អ៊ុយរុយហ្កាយរកបាន២គ្រាប់តែឯងដោយជួយអោយក្រុមឈ្នះបានឈានទៅវគ្គបន្ត។

សំរាប់ការប្រកួតមួយគូទៀតកាលពីយប់មិញ គឺបារាំងឈ្នះអាហ្សង់ទីន៤-៣ ទាំងប្រផុតប្រផើយ ដោយបារាំងបាននាំមុខមុន១-០ តាមរយៈបាល់ពិន័យ១១ម៉ែត្រនិងបន្ទាប់មកអាហ្សង់ទីនតាមស្មើហើយនាំមុខវិញ២-១ ជាហេតុនាំអោយអ្នកគាំទ្របារាំងស្ងួតមាត់ស្ងួតក។តែសំណាងអាក្រក់សំរាប់ក្រុមមេសស៊ី បារាំងបានស៊ុតបញ្ចូលទីថែម
៣គ្រាប់ផ្ទួនៗធ្វើអោយបារាំងនាំមុខវិញម្តង៤-២។ដោយការប្រកួតកាន់តែជិតដល់ពេលបញ្ចប់តង់ទី២ ការតាមស្មើឬឈ្នះពិបាកសំរាប់អាហ្សង់ទីន។នៅជិតចប់ការប្រកួត៩៥នាទី អាហ្សង់ទីនរកបានមួយគ្រាប់ទៀត គឺ៣-៤ ៕ដោយ៖វាសនា

មេស ស៊ី ឈរ អស់សង្ឃឹម ក្រោយ ចប់ ការប្រកួត
Kylian Mbappe(ឆ្វេង) របស់ បារាំង រកបាន ២ គ្រាប់ ដើម្បី ជួយ អោយ បារាំង ឆ្លងទៅ វគ្គ បន្ត

 

#