មេ​កីឡា​ជម្រើសជាតិ​ទៅសួរសុខទុក្ខ​គ្រូ​ចំបាប់​ជម្រើសជាតិ​កម្ពុជា​ដែល​បាក់​ឆ្អឹងត្រគាក​

269

ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧ លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​ចុះទៅ​សាកសួរ​សុខទុក្ខ​ដល់​គ្រូបង្វឹក​ចំបាប់​ជម្រើសជាតិ​កម្ពុជា ដែលជា​ជនជាតិ​កូ​រេ​ខាងត្បូង ដែលមាន​របួស​បាក់​ឆ្ងឹង​ត្រគាក​នៅក្នុង​សាល​ហ្វឹកហាត់ កាលពី​ថ្ងៃទី​២៤​មិថុនា​កន្លងមក​។​

​នេះ​ជា​លើក​ទី​២ ហើយ​ដែល​លោក​ប្រធាន​មជ្ឈមណ្ឌល បាន​ដឹកនាំ​មន្ត្រី​ទៅ​សាកសួរ​សុខទុក្ខ​លោក Kim Soo Gil គ្រូបង្វឹក​ប្រភេទ​កីឡា​ចំបាប់ ជនជាតិ​កូរ៉េខាងត្បូង ដែល​រងរបួស​បាក់ឆ្អឹង​ត្រគាក កំពុង​សម្រាក​ព្យាបាល និង​បំប៉ន​សុខភាព នៅ​ខុន​ដូ ហេង​ឌឿ​ន ជាន់​ទី​៦ បន្ទប់​៦០២ ស្ថិតក្នុង​សង្កាត់ ទំនប់ទឹក ខណ្ឌ ចំការមន​។​

​ជាមួយនឹង​ការ​ទៅសួរសុខទុក្ខ​នេះ លោក​ប្រធាន​ប៉ុន សុខ ក៏បាន​នាំយក​ប្រាក់បៀវត្សរ៍ ចំនួន ១០០០​ដុល្លារ ជាមួយនឹង​ប្រាក់​៥០​ម៉ឺន​រៀល របស់​អគ្គនាយក​កីឡា ទៅ​ប្រគល់ជូន​លោកគ្រូ​បង្វឹក​រូបនេះ សម្រាប់​ដោះស្រាយ​ការលំបាក និង​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម​អគ្គនាយក​កីឡា ជូន​ចំពោះ​លោកគ្រូ​ផងដែរ​៕ ​ដោយ ៖​រ៉ូ​ហ្សា​

លោក ប៉ុន សុខ ពេល​ចុះសាកសួរ​សុខទុក្ខ​គ្រូ​កូរ៉េ (​រូប​៖ រ៉ូ​ហ្សា​)