មេ​គ្រឿងញៀន​កូឡុំប៊ី​ដែល​ជាប់ចោទ​នោះ ត្រូវបាន​ចោទប្រកាន់​នៅ​អាមេរិក​

3270
ចែករម្លែក

​អតីត​សមាជិក​កងជីវពល​ស្តាំនិយម​កូឡុំប៊ី​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់ពីប​ទដឹក​នាំ​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​បំផុត​របស់​ប្រទេស​នេះ​ត្រូវបាន​ចោទប្រកាន់​ជា​​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​មេសា​នៅ​ទីក្រុង​ញូវយ៉ក បន្ទាប់ពី​មាន​ការធ្វើ​បត្យាប័ន​របស់គាត់ កាលពី​ថ្ងៃ​មួយ​ថ្ងៃមុន​នេះ ។​

​មេ​ជួញដូរ​គ្រឿងញៀន​កូឡុំប៊ី​នេះ ឈ្មោះ Daniel Rendon Herrera ឬ​ហៅ Don Mario បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​សហព័ន្ធ​មួយ​នៅ​សង្កាត់ ប្រ៊ុក​លីន នៅ​ទីក្រុង​ញូវយ៉ក​​ជា​ទី​ដែល​គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ដឹកនាំ​ក្រុម​ឧក្រិដ្ឋ​ដែល​ជា​ក្រុម​ជួញដូរ​គ្រឿងញៀន​ដែល​មាន​ឥទ្ធិពល​បំផុត​និង​ដ៏​គួរឱ្យ​ភ័យខ្លាច​បំផុត​នៅ​ប្រទេស​កូឡុំប៊ី​។​

Daniel Rendon Herrera មេ​ជួញដូរ​គ្រឿងញៀន​និង ជា​អតីត​មេដឹកនាំ​កងកម្លាំង​ស្វ័យ​ការពារ អាយុ​៥៤​ឆ្នាំនេះ មិន​បាន​សារភាព​ទោសកំហុស​ក្នុងអំឡុងពេល​បង្ហាញ​​ខ្លួន​នៅ​តុលាការ​នៅ​ចំពោះមុខ​មេធាវី លោក Viktor Pohorelsky នោះទេ​។​

​យោង​ទៅតាម​ក្រុម​រដ្ឋ​រាជ​អាជ្ញា ក្រុម​របស់​គាត់​បាន​នាំចូល​គ្រឿងញៀន​កូកាអ៊ីន​រាប់ លាន​តោន​ចូល​ទៅក្នុង​ប្រទេស​អាមេរិក​និង​ជួល​ក្រុម​អ្នក​ស៊ីឈ្នូល​សម្លាប់​ច្រើននាក់ ដែល បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​ទូ​ទាំង​អាមេរិក​ខាងជើង​និង​ខាងត្បូង​។​

​ក្រុម​រដ្ឋ​អាជ្ញា​បាន​និយាយថា នៅ​ចន្លោះ​ឆ្នាំ​២០១៣​និង​២០១៤ មេ​ជួញដូរ​គ្រឿងញៀន Daniel Rendon Herrera ត្រូវ​បាន​ភ្ជាប់​ការចោទប្រកាន់​ទៅនឹង​ការ​លួច​ដឹក​​គ្រឿង​កូកាអ៊ីន​ច្រើន​តោន​និង​សម្របសម្រួល​ការផលិត ការទិញ​និង​ការផ្ទេរ​គ្រឿងញៀន​កូកាអ៊ីន ព្រមទាំង​ទទួល​គ្រឿងញៀន​កូកាអ៊ីន​នៅ​ប្រទេស​ម៉ិក​ស៊ិ​កនិង​
​នៅ​អាមេរិក​កណ្តាល​” ។​

​មេ​ជួញដូរ​គ្រឿងញៀន​នេះ ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ព្រៃ​មួយ នៅ​ប្រទេស​កូឡុំប៊ី កាលពី​ឆ្នាំ​២០០៩ ៕​ដោយ​៖​សុខា​/SN

​មេ​ជួញដូរ​គ្រឿងញៀន Daniel Rendon Herrera (​រូប​កណ្តាល​) ត្រូវបាន​នាំ​ខ្លួន​មក​ទីក្រុង​បូ​ហ្គោ​តា ប្រទេស​កូឡុំប៊ី មុនពេល​ធ្វើ​បត្យាប័ន​គាត់​ទៅ​សហរដ្ឋអាមេរិក​