មេ​ឃ្មុំ​បុរាណ​អាយុកាល​រាប់រយ​លាន​ឆ្នាំ​ត្រូវបាន​រកឃើញ​ក្នុង​ផូស៊ីល​ជ័រ​ដើមឈើ

339
ចែករម្លែក

​មេ​ឃ្មុំ​បុរាណ​មួយ​ក្បាល​ដែល​ហើរ​លែងរួច​ដោយសារ​ស្អិត​ជាប់​នឹង​ទឹកមាត់​ដង្កូវ​បាន​ដល់​ក្ដីមរណា បន្ទាប់ពី​ជាប់​ក្នុង​ជ័រ​ដើមឈើ​កាលពី ១០០ លាន​ឆ្នាំមុន​។​
​ ​
​ក្រោយ​ឆ្លងកាត់​ពេលវេលា​ច្រើន​លាន​ឆ្នាំ ជ័រ​ដើមឈើ​ដែលមាន​ពណ៌​លឿងទុំ​ក៏បាន​ក្លាយទៅជា​ផូស៊ីល ពោលគឺ​រឹង​ទៅជា​ថ្ម​។ ផូស៊ីល​ជ័រ​ឈើ​នេះ​ត្រូវបាន​រកឃើញ​នៅ​ប្រទេស មី​យ៉ាន់​ម៉ា (​ភូមា​)​។

​សាស្ត្រាចារ្យ ច​ច ផ​ញ​ណា (George Poinar Jr) មកពី​សាកលវិទ្យាល័យ​រដ្ឋ​អូ​រី​ហ្គិ​ន (Oregon State University) សហរដ្ឋ​អាម៉េរិក ដែល​បាន​សិក្សា​លើ​ផូស៊ីល​នេះ​និយាយថា​នេះ ជា​ភ័ស្តុតាង​ដំបូងបង្អស់​ដែល​បង្ហាញថា​ឃ្មុំ​បុរាណ​ជាប់​នៅក្នុង​ជ័រ​ដើមឈើ​ក្នុង​កំណត់ត្រា​ផូស៊ីល​។​
​ ​
លោក​សាស្ត្រាចារ្យ​ក៏បាន​លើកឡើង​បន្ថែមទៀតថា​ទន្ទឹមនេះ​វា​ក៏​ជា​កំណត់ត្រា​ដំបូង​នៃ​ដង្កូវ ដែល​នៅតែ​ធ្វើឱ្យ​ឃ្មុំ​ងាប់​រហូតមកទល់​បច្ចុប្បន្ន​ផងដែរ​៕ ប្រែ​សម្រួលៈ​ខុម​