មេ​ជើ​ស៊ី​នី​ផ្លិ​ច​រំពឹងថា​ចំនួន​អ្នក​មក​ទស្សនា​រឿង​«​មនុស្ស​ពីងពាង​ឆ្ងាយ​ពី​ផ្ទះ »​នឹង​កើនឡើង​ខ្ពស់​

804
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ រឿង «​មនុស្ស​ពីងពាង​ឆ្ងាយ​ពី​ផ្ទះ​»​ត្រូវ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុ​ជានា​ថ្ងៃទី​៥ ខែកក្កដា​ឆ្នាំ​២០១៩​។​ទន្ទឹមនឹង​ការចាក់​បញ្ចាំង​រឿង​ដ៏​ល្បីល្បាញ​នេះ​មេ​ជើ​ស៊ី​នី​ផ្លិ​ច​រំពឹងថា​ចំនួន​អ្នកទស្សនា​នឹង​កើនឡើង​ខ្ពស់​។​រឿង​« មនុស្ស​ពីងពាងៈ ឆ្ងាយ​ពី​ផ្ទះ​» គឺជា​ភាពយន្ត​បែប ស៊ុប​ភើ​ហេ​រ៉ូ​របស់​ផលិតកម្ម Marvel ដែល​ចេញ​បញ្ចាំង​ក្នុង​រោងភាពយន្ត​បន្ទាប់ពី​ខ្សែរ​ភាពយន្ត​AdventureEndGame​បាន​បញ្ចា​ប់​កាលពី​ខែមេសា​២០១៩​កន្លងមក​។

​រឿង​មនុស្ស​ពី​ពាង​៖​ឆ្ងាយ​ពី​ផ្ទះ​ត្រូវបាន​គេ​មើលឃើញថា​មាន​សន្ទុះ​នៃ​ការទន្ទឹងរង់ចាំ​ខ្លាំង​ចាប់តាំងពី​ការបញ្ចេញ​ត្រេ​ល័​រ​។​កាលពី​ព្រឹក​ថ្ងៃទី​៤​កក្កដា​មុន​ការ​បញ្ចាំង​ជា​ផ្លូវការ​រោងភាពយន្ត​មេ​ជើ​ស៊ី​នី​ផ្លិ​ច​បាន​អញ្ជើញ​អ្នក​សារពត៌មាន តារា​ហ្វេ​ស​ប៊ុ​ក និង​ស្ថាប័ន​មួយចំនួនទៀត​ទស្សនា​រឿង​« មនុស្ស​ពីងពាងៈ ឆ្ងាយ​ពី​ផ្ទះ​»​មុនគេ ជាមួយនឹង​បទពិសោធន៍​កៅអី 4DX ដែលមាន​សកម្មភាព​តាម​ឈុត​ឆាក​។​

​កញ្ញា ទុយ អេង​លី នាយក​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន Major Platinum Cineplex (Cambodia)Co.,Ltd បាន​មានប្រសាសន៍ថា​៖​ការអញ្ជើញ​អ្នក​សារពត៌មាន​មក​ទស្សនា​នេះ​គឺ​ចង់ឱ្យ​ពួកគាត់​មាន​អារម្មណ៍​ថា​ជា​អ្នក​ពិសេស​ជាងគេ​ដែល​បាន​មើល​រឿង​ដែល​ល្បី​ជាងគេ​មុនគេ​និង​ទទួលយក​បទពិសោធន៍​4DX ។​

​កញ្ញា បានបញ្ជាក់​ថា​មេ​ជើ ស៊ី​នី​ផ្លិ​ច សង្ឃឹម​ខ្ពស់​មែនទែន​ក្នុងការ​ទាក់ទាញ​អ្នកមើល​បាន​ច្រើន ពីព្រោះ​រឿង​មនុស្ស​ពីងពាង​ល្បី​និង​មាន​អ្នកគាំទ្រ​ច្រើន​។​កញ្ញា​DinunnaChhay​នាយក​ផ្នែក​ទីផ្សារ​ភាពយន្ត​ក្រុមហ៊ុន Major Platinum Cineplex (Cambodia)Co.,Ltd បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​នៅ​រោងភាពយន្ត​មេ​ជើ ស៊ី​នី​ផ្លិ​ច​មាន​៣​ប្រភេទ​ធំៗ​គឺ​-​ហ្វ័​រ​ឌី​អ៊ិ​ច​(4DX)​ដែល​កៅអី​ធ្វើ​ចលនា​តាម​សាច់រឿង​ប្រៀបដូចជា​យើង​ស្ថិតនៅក្នុង​រឿង​អ៊ីចឹង​។​២- អាយ​ម៉េ​ក​(IMAX) ដែលមាន​អេក្រង់​ធំ​មើល​ពេញ​ផ្នែក​ល្អ​។​ទី​៣- វី​អាយ​ភី​(VIP) ដែល បន្ទប់​និង​សេវាកម្ម​ដូចជា​នៅ​សណ្ឋាគារ​ផ្កាយ​៥​អ៊ីចឹង​។​ក្រៅពីនេះ​ក៏មាន​ប្រភេទ 3D និង​2D​ផងដែរ​។​

​យុវជន សុខ សម្បត្តិ ដែល​បាន​ចូលរួម​កម្មវិធី​ចាក់​បញ្ចាំង​ពិសេស​នេះ​បាន​និយាយថា លោក​បាន​រង់ចាំ ទស្សនា​ខ្សែភាពយន្ត​មនុស្ស​ពីងពាង​៖​ឆ្ងាយ​ពី​ផ្ទះ​នេះ​ជាច្រើន​ខែ​មកហើយ​ព្រោះ​លោក​គឺ​អ្នកគាំទ្រ​រឿង​ស៊ុប​ភើ​ហេ​រ៉ូ​របស់​ផលិតកម្ម​Marvel​។​អ្វីដែល​លោក​ភ្ញាក់ផ្អើល​គឺ​លោក​បាន​ទទួលយក​បទ​ពិសោធន៍​កៅអី​4DX ដែល​ធ្វើ​ចលនា​តាម​ឈុត​ឆាកប្រយុទ្ធ​គ្នា​។​កាន់តែ​ពិសេស​នោះ​គាត់​មាន​អារម្មណ៍​ថា​ឡូយ​ព្រោះ​បាន​មើល​រឿង​ដ៏​ល្បី​មុន​ការ​បញ្ចាំង​ជា​ផ្លូវការ​៕S/

​ចំណងជើង​រូ​បថ​តៈ​មេ​ជើ ស៊ី​នី​ផ្លិ​ច បាន​អញ្ជើញ​អ្នក​សារពត៌មាន តារា​ហ្វេ​ស​ប៊ុ​ក និង​ស្ថាប័ន​មួយចំនួនទៀត​ទស្សនា​រឿង​« មនុស្ស​ពីងពាងៈ ឆ្ងាយ​ពី​ផ្ទះ​»​មុនគេ ជាមួយនឹង​បទពិសោធន៍​កៅអី 4DX(​រូបៈ​សុផល​)