មេ​បញ្ជា​ការសឹក​រង​ខេត្ត​ប្រាប់​កម្លាំង​ក្រោម​ឱវាទ​ទប់ស្កាត់​ឱ្យបាន​នូវ​បទល្មើស​ឆ្លងដែន​ផ្សេងៗ​

508
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ទីបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង ខេត្តព្រះវិហារ​លោក​ឧត្ដមសេនីយ៍ទោ​ចាន់​សុ​ភ័​ក្ត្រា​មេ​បញ្ជា​សឹក​រង​ខេត្ត​បាន​ជម្រុញ​ដល់​មន្ត្រីក្រោមឱវាទ​ត្រូវគោរព​ផែនការ​តួនាទី​និង​ភារកិច្ច​ដែល​ថ្នាក់លើ​បានដាក់ចុះ​។​ត្រូវធ្វើ​កិច្ច​ការពារជាតិ​,​ការពារ​អធិប្បតេយ្យភាព​បូរណភាព​ទឹកដី​,​ការពារជាតិ​សាសនា​ព្រះមហាក្សត្រ​រដ្ឋាភិបាល​។​

​លោក​មេ​បញ្ជា​សឹក​រង​បាន​ថ្លែង​ពេលដែល​លោក​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​ការងារ​យោធា​ប្រចាំខែ​វិច្ឆិកា​និង​ដាក់​ទិសដៅ​ប្រចាំ​ខែធ្នូ​ឆ្នាំ​២០១៩​។​លោក​វរៈសេនីយ៍ឯក​ម៉ៅ​សុវណ្ណ​មេបញ្ជាការ​ង​និង​ជា​នាយសេនាធិការ​បាន​អាន​របាយការណ៍​បូកសរុប​លទ្ធផល​ប្រចាំខែ​វិច្ឆិកា​ឆ្នាំ​២០១៩​។​អង្គភាព​តំបន់សឹករង​ខេត្តព្រះវិហារ​សម្រេចបាន​រួមមាន​ភារកិច្ច​ការ​ពារ​ជាតិ​និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​។​

​កន្លងមក​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ឡាវ​ដោយ​ចាត់តាំង​បង្ក្រាប​ទប់ស្កាត់​ដោយ​ម្ចាស់ការ​និង​សហ​ការណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​បទបញ្ជា​និង​នីតិវិធី​ច្បាប់​ជាពិសេស​បទល្មើស​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ទឹកដី​ប្រទេសជិតខាង​បទល្មើស​គ្រឿងញៀន​ដែលជា​បញ្ហា​ប្រឈម​ចំពោះមុខ​ទៅ​ថ្ងៃ​អា​នាគ​ត​។​

ក្នុងឱកាស​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ សុ​ភ័​ក្ត្រា ក៏បាន​ថ្លែង​ដាស់តឿន​ដល់​នាយទាហាន រង​និង ពលទាហាន​ទាំង អស់​ត្រូវបំពេញ​តួនាទី​ជា​កង​យោពល​ខេមរភូមិន្ទ​ឱ្យបាន​ហ្មត់ចត់​ត្រូវ គោរព ពេលវេលា និង​វិន័យ​របស់​កងកម្លាំង​។ ចំពោះ​កម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវមាន សហការ​ណ៍ ល្អជា​មួយ​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​អនុវត្តន៍​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល​។​

​ទប់ស្កាត់​ឱ្យបាន​នូវ​បទល្មើស​ឆ្លងដែន​ផ្សេងៗ​ដូចជា​បញ្ហា​គ្រឿងញៀន​ល្បែងស៊ីសង​ផ្សេងៗ​ជាពិសេស​ត្រូវ​ទប់ស្កាត់​ឱ្យបាន​នូវ​ពលរដ្ឋ​ដែល​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេសជិតខាង​៕S/​