មេ​ប៉ូលិសៈ​ករណី​គ្រោះថ្នាក់​ចរាចរ​របស់​ស​ម្តេច​ក្រុមព្រះ​គឺ ឡាន​តាក់ស៊ី​បើក​លើស​ល្បឿន​និង​រំលោភ​ទៅ​ផ្លូវ​ម្ខាង​

1369
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោ​កក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់ រស្មី​កម្ពុជា​នៅមុននេះ​បន្តិច​ថា​នៅ​រសៀល​ថ្ងៃទី​១៨​ខែមិថុនា​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​អ្នកបើកបរ​តាក់ស៊ី​ទៅ​តុលាការ​បន្ទាប់ពី​សាកសួ​រ​រួច​តុលាការ​បានចេញ​ដីកាឃុំខ្លួន​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ដែល​បាន​បើក​បុក​រថយន្ត​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​១៧ ខែមិថុនា ។

ករណីគ្រោះថ្នាក់ចរាររបស់សម្តេចក្រុមព្រះ

​លោក​បាន​បញ្ជាក់ថា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ឈ្មោះ វ៉ុល សារ៉េត ដែល​រងរបួស​ធ្ងន់​ដែល​នោះ​កំពុងស្ថិត​ក្នុងការ សង្គ្រោះ​និង​ឃ្លាំមើល​ពី​សមត្ថកិច្ច​។​លោក​បន្តថា​រថយន្ត​តាក់ស៊ី​បាន​ប្រើប្រាស់​ល្បឿន​ហួសកំណត់​និង​រំលោភ​ទៅ​ផ្លូវ​ម្ខាង​វ៉ា​ជែង​។​មិនមែនជា​ការបើក​បំ​បុក​ទេ​។​ករណីនេះ​គឺ​បង្ក​មហន្តរាយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។​លោក​បញ្ជាក់ថា​ចំពោះ​ករណីនេះ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ច្បាស់លាស់​ណាស់​។​

អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ឈ្មោះ វ៉ុល សារ៉េត

​សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរ​កាលពី​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ចំណារ​ស្រុក​ព្រៃនប់​ខេត្ដ​ព្រះសីហនុ​ខណៈដែល​ព្រះអង្គ​យាង​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​ដោយសារតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក អ្នក​ម្នាង អ៊ុក ផល្លា បាន​សោយ​ទិវង្គត កាលពី​ម៉ោងជាង ១២​រសៀល​ថ្ងៃទី​១៧​ខែមិថុនា​។​ចំណែក​សម្តេចក្រុមព្រះ​បាន​រងរបួស​ធ្ងន់​បាន​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​ប្រទេស​ថៃ​កាលពី​យប់​ថ្ងៃទី​១៨​ខែមិថុនា​។​

​គ្រោះថ្នាក់​ចរាចរ​នេះ​បង្កឡើង​ដោយ​រថយន្តឈ្នួល​មួយគ្រឿង​ម៉ាក​តូ​យូ​តា​ហាយ​លែ​ន​ឌ័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-9667 ធ្វើដំណើរ​ពី​ខេត្ដ​ព្រះសីហនុ ទៅកាន់​រាជធានី​ភ្នំពេញ ដោយ​បើក​លឿន​និង​វ៉ា​ជែង​រថយន្ត​នៅ​ពីមុខ​ក៏​វ៉ា​ក់​អើ​ហើយ​រេ​ចង្កូត​បុក​ចូល​ព្រះទីនាំង​របស់​សម្តេចក្រុមព្រះ តែម្តង​។​

​កាលពី​ប៉ុន្មាន​ឆ្នាំមុន​សម្តេចក្រុមព្រះ​និង​អ្នក​ម្នាង​ក៏​ធ្លាប់​ជួប​គ្រោះថ្នាក់​ចរាចរ​ម្តង​ដែរ​នៅ​ផ្លូវជាតិ​លេខ​៦​ក្នុងស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​។​ពេលនោះ​អ្នក​ម្នាង​អ៊ុក​ផល្លា​បាន​រងរបួស​ធ្ងន់​រហូត​បញ្ជូនទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​៕​មន​