មេ​ប៉ូលិសៈ កម្ពុជា​នៅតែ​បន្ត​រងគ្រោះ​ដោយសារ​ការដឹកជញ្ជូន​គ្រឿងញៀន​ខុសច្បាប់​

423
ចែករម្លែក

ដោយៈមុនី​រ័ត្ន​/​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​បញ្ជាក់ថា កម្ពុជា​នៅតែ​ជា​ប្រទេស​បន្ត​រងគ្រោះ ដោយសារ​ការដឹកជញ្ជូន​គ្រឿងញៀន​ខុសច្បាប់ ដែលមាន​ប្រភពពី​តំបន់ត្រីកោណមាស ពី​តំបន់​អា​ព្រិច អាមេរិក​ខាងត្បូង និង​អឺរ៉ុប ឆ្លងកាត់​ព្រំដែន​តាម​របៀង​ព្រំដែន​គោក ទឹក នៃ​ភាគ​ឦសាន​ប្រទេស តាមផ្លូវ​អាកាស និង​តាម​កញ្ចក់​បញ្ញើ​ប្រៃសណីយ៍​ចូលមក​ផ្ទៃក្នុង​ប្រទេស ក្នុង​គោលដៅ​បន្ត​នាំ​ចេញទៅ​ប្រទេស​ទី​៣ និង​សម្រាប់​ការជួញដូរ​បំរើអោយ​ទីផ្សារ​ប្រើប្រាស់​ក្នុងស្រុក​ផងដែរ​។​

ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ដក​ពិសោធន៍ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បង្ក្រាប ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅតាម​ក្លឹប​កំសាន្ត និង​កន្លែង​សប្បាយដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍​នៅក្នុង​អង្គប្រជុំ​ថា អាស្រ័យ​ដោយ​និន្នាការ​នៃ​ការផលិត ការ​ចរាចរណ៍ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​តំបន់ និង​ពិភពលោក​រហូតដល់​ប​ច្ចុ​ប្បន្ន​នេះ នៅតែមាន​កំណើន​ឥតឈប់ឈរ ជាហេតុ​ធ្វើ​ឲ្យ​កម្ពុជា​នៅតែ​ជា​ប្រទេស​បន្ត​រងគ្រោះ​ដោយសារ​ការដឹកជញ្ជូន​គ្រឿងញៀន​ខុសច្បាប់ ដែលមាន​ប្រភពពី​តំបន់ត្រីកោណមាស ពី​តំបន់​អា​ព្រិច អាមេរិក​ខាងត្បូង និង​អឺរ៉ុប ឆ្លងកាត់​ព្រំដែន​តាម​របៀង​ព្រំដែន​គោក ទឹក នៃ​ភាគ​ឦសាន​ប្រទេស តាមផ្លូវ​អាកាស និង​តាម​កញ្ចក់​បញ្ញើ​ប្រៃសណីយ៍​ចូលមក​ផ្ទៃក្នុង​ប្រទេស ក្នុង​គោលដៅ​បន្ត​នាំ​ចេញទៅ​ប្រទេស​ទី​៣ និង​សម្រាប់​ការជួញដូរ​បំរើអោយ​ទីផ្សារ​ប្រើប្រាស់​ក្នុងស្រុក​ផងដែរ​។​តាមរយៈ​ការកត់សម្គាល់​ចំពោះ​ស្ថានភាព​នៃ​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ប្រទេស​នា​ចុងឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩ កន្លងមកនេះ បាន​បង្ហាញថា មាន​សកម្មភាព​ចាត់តាំង​ឲ្យ​មានការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន បាន​រីក​សាយភាយ​នៅតាម​រង្គសាល ក្លឹប​កំសាន្ត ខារ៉ាអូខេ ក្លឹប​រាត្រី (​បារ​បារាំង​) …​៕B/