មេ​ប៉ូលិស​ខេត្តកោះកុង​ហាក់​ការពារ​មេ​ប៉ុស្តិ៍​ម្នាក់​ថា​រក​មិនឃើញ​កំហុស​ជំរិត​លុយ​ថ្នូរ​បើកដៃ​ឱ្យ​អ្នក​ចែកចាយ​គ្រឿងញៀន​

396
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​លោក​ស្នងការរង​នគរបាល​ខេត្តកោះកុង​បានចេញ​លិខិត​ប្រកាស​បំភ្លឺ​ការពារ​នាយប៉ុស្តិ៍​នគរបាល​ឃុំ​ស្រែអំបិល​ម្នាក់​ថា​ក្រុមការងារ​ស្រាវជ្រាវ​របស់លោក​រក​មិនឃើញ​នូវ​កំហុសឆ្គង ឬ​ភស្តុតាង​ជាក់លាក់​ណាមួយ ដើម្បី​ដាក់បន្ទុក​ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍នគរបាល​ឈ្មោះ ខាំ វង្ស​បានឡើយ​។​

ទោះយ៉ាងណា​ប្រជាពលរដ្ឋ​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​អះអាងថា​អ្វីដែល​ពួកគាត់​របាយការណ៍​ព័ត៌មាន​ពី​ក្រុមយុវជន​ចែកចាយ​និង​សេព​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ជា​រឿង​ពិតប្រាកដ​ណាស់ ខណៈដែល​កំពុង​បារម្ភ​ពី​សុវត្ថិភាព​រស់នៅ និង​ប្រកប​អាជីវកម្ម​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ក្រោយពី​ផ្ទុះ​ការរិះគន់​បន្តបន្ទាប់​តាមរយៈ​បណ្តាញសារព័ត៌មាន​និង​បណ្តាញ​សង្គម​មួយចំនួន​អំពី​ភាព​អសកម្ម​របស់លោក​ខាំ​វង្ស​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្រែអំបិល​ថា​បាន​ឃុបឃិត​ជំរិត​ទារលុយ​បង់​ខែ​ពី​ក្រុមក្មេងស្ទាវ​មា្ន​ក់ៗ​រាប់រយ​ដុល្លារ​ក្នុង​១​ខែ​ដើម្បី​ជា​ថ្នូរ​ក្នុងការ​បើកដៃ​ឱ្យមាន​ការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​។​

​បើតាម​លិខិត​បំភ្លឺ​យ៉ាងខ្លី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ដែល​ចុះហត្ថលេខា​លោក គង់ យ៉ាន​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការរង​នគរបាល​និង​ប្រធាន​ក្រុមការងារ​ចុះ​ស៊ើបអង្កេត​សំណុំរឿង​លោក​មេ​ប៉ុស្តិ៍នគរបាល​ឃុំ​ស្រែអំបិល​។​លោក​បាន​បញ្ជាក់ថា​សូម​សាធារណជន​ឱ្យ​អ្នកលេង​បណ្តាញ​សង្គម​ជ្រាបថា​តាម​ការផ្សាយ​របស់​សារព័ត៌មាន​កោះកុង​ទាន់​ហេតុការណ៍​កាលពី​ថ្ងៃ​៧​ខែវិច្ឆិកា​២០១៩​និង​តាម​ហ្វេ​ស​ប៊ុ​ក​កន្លងទៅ​មាន​ចំណងជើង​ថា​៖​លោក​ខាំ​វង្ស​មេ​ប៉ុស្តិ៍នគរបាល​ឃុំ​ស្រែអំបិល​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​បាន​យកលុយ​ក្មេង​ជក់​គ្រឿងញៀន​ក្នុង​ខ្លឹមសា​យោង​អត្ត​បទ​ព័ត៌មាន​។​គឺ​ក្រុម​សមត្ថកិច្ច​របស់លោករ​ក​មិនឃើញ​នូវ​កំហុសឆ្គង​ឬ​ភស្តុតាង​ជាក់លាក់​ណាមួយ​ដើម្បី​ដាក់បន្ទុក​ដល់​មន្ត្រី​ខ្លួន​ឡើយ​។​

កាលដែល​លោក​គង់​យ៉ាន​ប្រធាន​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​អះអាង​ដូច្នេះ​គឺ​យោងតាម​ការ​របាយការណ៍​អធិការដ្ឋាន​ស្រុកស្រែ​អំបិល កំណត់ហេតុ​បំភ្លឺ​របស់លោក ខាំ វង្ស និង​ការសម្ភាសន៍​ជំទប់​ទី​១ សមាជិក​ក្រុមប្រឹក្សាឃុំ​ស្រែអំបិល​និង​លោក​មេភូមិ​។​ប៉ុន្តែ​មិនឃើញ​មានការ​បំភ្លឺ​របស់​ប្រជាពលរដ្ឋ​នោះទេ​។​រស្មី​កម្ពុជា​បាន​ខិតខំ​ទាក់ទង​សុំ​ការបកស្រាយ​បន្ថែម​នៅ​ថ្ងៃទី​២៣​ខែវិច្ឆិកា​លើ​លិខិត​បំភ្លឺ​ទៅកាន់​លោក​គង់​យ៉ាន​ស្នងការរង​នគរបាល​ខេត្តកោះកុង​ដែរ​ប៉ុន្តែ​ទូរស័ព្ទ​គ្មាន​នរណា​លើក​ទទួល​និយាយ​។​

ការចេញមុខ​បំភ្លឺ​ការពារ​លោកនាយ​ប៉ុស្តិនគរបាល​ឃុំ​ស្រែអំបិល​របស់​ស្នងការ​នគរបាល​ខេត្តកោះកុង​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ឃុំ​ស្រែអំបិល​ទាំងមូល​សម្តែង​ការខកចិត្ត​និង​ព្រួយបារម្ភ​កាន់តែ​ឡើងៗ​អំពី​សន្តិសុខ​សណ្តាប់ធ្នាប់​រស់នៅក្នុង​ភូមិ​ឃុំ​ដោយ​ពួកគាត់​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ដ​ដែលថា​បញ្ហា​ឃុបឃិត​ជំរិត​ទារលុយ​ក្រុមក្មេងស្ទាវ​ជា​ថ្នូរ​ដើម្បី​បើកដៃ​ពួកគេ​ចែកចាយ​និង​សេព​គ្រឿងញៀន​ជា​រឿង​ពិតប្រាកដ​មែន​។​

​ដូច្នេះ​ពលរដ្ឋ​និយាយ​ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​បានចាត់ទុក​ការបំភ្លឺ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​គ្មាន​តម្លាភាព​និង​មិន​គ្មាន​ភាព​ស៊ីជម្រៅ​សោះ​ព្រោះ​សមាសភាព​ក្រុម​ស្រាវជ្រាវ​ស៊ើបអង្កេត​ជាម​ន្ត្រី​ថ្នាក់លើ​និង​ថ្នាក់ក្រោម​ក្នុង​ខេត្ត​ដោយសារ​មិនមាន​ការសម្ភាសន៍​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ឃុំ​នោះទេ​។

​ដើម្បី​ស្វែងរក​បញ្ហា​ពិតប្រាកដ​ឬ​ចង់ដឹងថា​រឿង​ក្រុមក្មេងស្ទាវ​និង​លោក​ខាំ​វង្ស​នាយប៉ុស្តិ៍​នគរបាល​ឃុំ​ស្រែអំបិល​បានរួម​គ្នា​ផ្តល់​លុយ​ដំណើរការ​ចែកចាយ​សេព​គ្រឿងញៀន​យ៉ាងណា​ប្រជាពលរដ្ឋ​ស្នើសុំ​យ៉ាងទទូច​ដល់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

​លោក នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​មេត្តា​ចាត់​ក្រុម​កម្លាំង​សមត្ថកិច្ច​ជំនាញ​បើក​ការស៊ើបអង្កេត​លម្អិត​ជាថ្មី​ជុំវិញ​ករណីនេះ​ផង​ប្រសិនបើ​ស៊ើបអង្កេត​ត្រឹមតែ​នគរបាល​ខេត្ត​គ្មាន​លទ្ធផល​អ្វីដែល​គឺ​កាន់តែ​ធ្វើ​អស់​ពួកគាត់​អស់ជំនឿ​លើ​សមត្ថកិច្ច​មូលដ្ឋាន​ខ្លាំង​ឡើងៗ​ហើយ​។​

​កន្លងមក​លោក​មីនរ​ស្មី​ស្នងការរង​ទទួល​ផែន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ក៏​ធ្លាប់​លើកឡើង​ដែរ​ថា​លោក​ធ្លាប់​លេចឮ​ព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្នុងស្រុក​ស្រែអំបិល​ពី​មាត់​សាធារណជន​ក្រៅផ្លូវការ​កន្លងមក​តែ​មកដល់ពេលនេះ​លោក​មិនទាន់​ទទួល​ព័ត៌មាន​ឬ​បន្តឹង​ផ្លូវការ​បន្ថែម​ពី​ប្រជាពលរដ្ឋ​ចំពោះ​ទង្វើ​របស់លោក​ខាំ​វង្ស​នាយប៉ុស្តិ៍​នគរបាល​ឃុំ​ស្រែអំបិល​ទេ​។

បញ្ហា​ទប់ស្កាត់​អប់រំ និង​បង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន ជាង​២​ឆ្នាំ​ចុងក្រោយ ត្រូវបាន​រដ្ឋាភិបាល ក្រសួងមហាផ្ទៃ​អគ្គស្នងការ​នគរបាល​ជាតិ​និង​កម្លាំងចម្រុះ​ថ្នាក់ជាតិ​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុក​ប្រយុទ្ធប្រឆាំង​បង្ក្រាប​រឹតបន្តឹង​ខ្លាំងណាស់​ដោយមាន​ឃាត់ខ្លួន​ជនល្មើស​ជាច្រើនរូប​មក​ផ្តន្ទាទោស​តាមច្បាប់​។

ជាក់ស្តែង​រាល់​អង្គប្រជុំ​ទាក់ទង​នឹង​បញ្ហា​គ្រឿង​ញៀ​នេះ​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​តែង​ក្រើនរម្លឹក​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​មិនត្រូវ​បន្ធូរដៃ​លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះឡើយ​។​គ្រា​ដែល​ប្រជាពលរដ្ឋ​សាទរ​ចំពោះ​លទ្ធផល​បង្ក្រាប​និង​បង្ហាញ​ការព្រួយបារម្ភ​ពី​ផល​គ្រោះថ្នាក់​ដល់​សង្គម និង​សុខភាព​មនុស្ស​ដែល​ជក់​គ្រឿងញៀន​នាពេល​បច្ចុប្បន្ន​៕S/​