មេ​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ចុះសួរសុខទុក្ខ​និង​នាំយក​ថវិកា​ឧ​ត្ថ​ម្ភ​ដល់​មន្ត្រី​ដែលមាន​ជំងឺ​

168
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ដឹកនាំ​មន្ត្រី​នៃ​ស្នងការដ្ឋាន​ចុះសួរសុខទុក្ខ​លោក​វរសេនីយ៍ត្រី​អ៊ុ​សុ​វណ្ណា​នាយផ្នែក​ស៊ើបអង្កេត​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដែលមាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​ក្នុង​ក្រុង​កំពង់ឆ្នាំង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ​លី​បាន​ឧបត្ថម្ភ​នូវ​ថវិកា​និង​សម្ភារៈប្រើប្រាស់​មួយចំនួន​សរុប​ជា​ថវិកា​ចំនួន​១.៨០០.០០០​រៀល​ផងដែរ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ក៏បាន​ផ្តាំផ្ញើ​ដល់​លោក​វរសេនីយ៍ត្រី​អ៊ុ​សុ​វណ្ណា​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ជំងឺ​ឱ្យបាន​ឆាប់​ជាសះស្បើយ​ដើម្បី​ចូលរួម​បំពេញការងារ​នៅ​អង្គភាព​វិញ​។​

លោក​វរសេនីយ៍ត្រី​អ៊ុ​សុ​វណ្ណា​និង​ក្រុមគ្រួសារ​បាន​គោរព​ថ្លែង​អំ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកស្នងការ ស្នងការរង​និង​ប្រតិភូ​ទាំងអស់​ជាពិសេស​លោកស្នងការ ដែល​តែងតែ​យកចិត្តទុកដាក់​និង​គិតគូរ​ជានិច្ច​ចំពោះ​សុខភាព​និង​ជីវភាព​រស់នៅ មន្ត្រីក្រោមឱវាទ​គ្រប់ពេលវេលា​៕S/​