មេ​ប៉ូលិស​ខេត្ត​ចុះ​ពិនិត្យ​ឧបករណ៍​ហ្វឹកហាត់​កម្លាំង​និង​បំពាក់​ឋានន្តរសក្តិ​ឱ្យ​មន្ត្រី​ចំនួន​បី​ស្រុក​

82
ចែករម្លែក

ដោ​យះ​វណ្ណៈ​/​ព្រះសីហនុ​៖​កាលពី​ថ្ងៃ​១៥​កុម្ភៈ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​បាន​ដឹកនាំ​មន្ត្រីនគរបាល​ជំនាញ​ពិនិត្យ​ឧបករណ៍​ហ្វឹកហាត់​កាយសម្បទា​កម្លាំង​នគរបាល​កង​អន្តរាគមន៍​ពិសេស​។​ក្នុងនោះ​ពិនិត្យ​ឧបករណ៍​ត្រៀម​បម្រុង​ផ្សេងៗ​សម្រាប់​កិច្ច​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដូចជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាដើម​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ។

​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ ក៍បាន​អញ្ជើញ​ជា​អធិបតី ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រីនគរបាល​ស្រុក​រួមមាន​ស្រុក​ព្រៃនប់​,​ស្រុក​កំពង់សីលា​,​និង​ស្រុក​ស្ទឹងហាវ​ដែល​ពិធី​នេះ​ធ្វើ​រួមគ្នា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។​ឆ្លៀត​ក្នុងឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​និង​គណៈ​ស្នងការ​ក៏បាន​រៀបចំ​បាច់ផ្កា​ជូន​កងកម្លាំង​ទាំងអស់​សម្រាប់​ទិវា​ក្តី​ស្រឡាញ់​១៤​កុម្ភៈ​បង្ហាញ​នូវ​ការស្រឡាញ់​លើកទឹកចិត្ត​ចំពោះ​កងកម្លាំង​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​កន្លងមក​៕S/​