មេ​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ក្រៅពី​ការងារ​សន្តិសុខ​ក៏មាន​ការងារ​សង្គម​ជាមួយ​ពលរដ្ឋ​ដ៏​ច្រើន​ទៀត​

225
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១៣​សីហា​២០១៩​។​លោក​បាន​ដឹកនាំ​មន្ត្រីនគរបាល​ចុះសួរសុខទុក្ខ​និង​ឧបត្ថម្ភ​អំណោយ​ជូន​អ្នកជំងឺ​ទូទៅ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។

​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ​ស្នងការ​មានប្រសាសន៍ថា​ក្រោយ​ធូរស្រាល​ការងារ​សហការ​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​ទាំង​ក្នុង​ក្រុងព្រះសីហនុ​និង​ទាំង​នៅ​ស្រុក​ព្រៃនប់​។​លោក​ក៏បាន​ដឹកនាំ​មន្ត្រីនគរបាល​ខេត្ត​ឆ្លៀត​មក​សួរសុខទុក្ខ​និង​ស្វែងយល់​ពី​ស្ថានភាព​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ច្រើន​ក្នុង​មន្ទីរពេទ្យ​ខេត្ត​។​ក្នុង​នោះបាន​ឧបត្ថម្ភ​អំណោយ​ជា​ថវិកា​ម្ហូបអាហារ​និង​សម្ភារៈប្រើប្រាស់ ជូន​អ្នកជំងឺ​ទាំងអស់​ផងដែរ​។​

​លោក​វេជ្ជបណ្ឌិត​សេង​ណុង​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ថ្លែងថា​បច្ចុប្បន្ន​ក្នុង​មន្ទីរពេទ្យ​មាន​អ្នកជំងឺ​សរុប​ជាង​២០០​នាក់​និង​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នង​ការដែល​បាន​ចែករំលែក​ឧបត្ថម្ភ​ជំនួយ​ជូន​អ្នកជំងឺ​ក្នុង​ពេលនេះ​៕S/​