មេ​ប៉ូលិស​គាំទ្រ​មេ​ប៉េអឹម​ចំពោះ​ចំណាត់​ការប្រើ​ហិង្សា​លើ​ពលរដ្ឋ​ទាំង​ដៃ​ជាប់​ចំណង​នៅ​ខេត្ត​ព្រះសីហនុ​

706
ចែករម្លែក
  • 3.8K
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ដែល​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ចុះ​ធ្វើ​អធិការកិច្ច​លើ​ករណី​មន្ត្រី​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​។

​មន្ត្រី​នោះបាន​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ទាំង​ដៃ​ជាប់​ចំណង​(​ចងស្លាបសេក​)​នៅពេល​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះដីធ្លី កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ការ​ថ្លែង​គាំទ្រ​របស់​អគ្គស្នងការ​នគរបាលជាតិ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរតំណែង​ស្នងការ​នគរបាល​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩​។​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជាក់ថា “​ឯកឧត្តម សៅ សុខា ដោះស្រាយ​ករណី​នៅ​ខេត្ត​ព្រះសីហនុ បានល្អ ខ្ញុំ​គាំទ្រ​”​។

បញ្ជូន​ប៉ូលិស ប៉េអឹម ទៅ​អនុវត្ត​សាលដីកា​របស់​តុល​លា​ការ ហើយ​ការបាញ់បោះ ប្រើ​ហិង្សា មិនមែន​បទបញ្ជា​រប​ស់​អង្គភាព​ទេ ជា​រឿង​បុគ្គល បើ​ចុះ​ស្រាវជ្រាវ​ទៅរក​ឃើញ​ខុសច្បាប់ យក​ច្បាប់​មក​វិនិច្ឆ័យ …”​។​

​ទាក់ទង​ករណីនេះ​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​ដើម្បី​ចុះ​ធ្វើ​អធិការកិច្ច​នូវ​បាតុភាព​របស់​ក្រុមមន្ត្រី​ប៉េអឹម​ខេត្ត​ព្រះសីហនុ ។

ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះដីធ្លី កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បានការ​ផ្ទុះអាវុធ និង​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ទាំង​ដៃ​ជាប់​ចំណង (​ចងស្លាបសេក​) និង​បាតុភាព​មួយចំនួន ដើម្បី​ស្វែងរក​ការពិត​ជាក់ស្តែង​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​។​

​រូបភាព​វីដេអូ​មន្ត្រី​ប៉េអឹម​ខេត្ត​ព្រះសីហនុ​ចាប់​ប្រជាពលរដ្ឋ​ចងស្លាបសេក​រួច​យក​ជើង​ជាន់​បន្ថែមទៀត​នោះ ត្រូវបាន​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។​
​គណៈកម្មការ​ចំពោះ​កិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​គឺមាន​សមាសភាព​ចំនួន​៦​រូប​ក្នុងនោះ​មាន​ប្រធាន​មួយរូប និង​សមាជិក​ចំនួន ០៥​រូប​។

គណៈកម្មការ​ចំពោះ​កិច្ច​នេះ ដឹកនាំ​ដោយ​លោក សៅ ចន្ទ​គ្រឹ​ស្នា នាយការិយាល័យ​អធិការកិច្ច​ស្តីទី​ដើម្បី​ចុះ​ធ្វើ​អធិការកិច្ច​បាតុភាព​ដែល​បានកើត​ឡើង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​។​

​គណៈកម្មការ​នេះ​នឹង​ជួប​ជាមួយ​អាជ្ញាធរ​ស្ថាប័ន​និង​អង្គភាព​ដែល​បានការ​ពាក់ព័ន្ធ​និង​ចេញ​លិខិតអញ្ជើញ​នាយ​នាយរង​និង​ពល​អាវុធហត្ថ​ព្រមទាំង​អ្នក​ដែល​ពាក់ព័ន្ធ​មក​ធ្វើការ​សាកសួរ​បំភ្លឺ​ដើម្បី​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ការពិត​ជាក់ស្តែង​៕S/​