មេ​ប៉ូលិស​ចុះ​ពិនិត្យមើល​សភាពការណ៍​សន្តិសុខ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

259
ចែករម្លែក
មេ​ប៉ូលិស​ចុះ​ពិនិត្យមើល​សភាពការណ៍​សន្តិសុខ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នៅ​ទីបញ្ជាការ​នៃ​អនុគណៈកម្មការ​ការពា​រ​រក្សា​ស​និ្ត​សុខ របៀបរៀបរយ​សណ្តាប់​ធ្នាប់​សង្គម ចរាចរណ៍ សង្គ្រោះ​ទូក​លិច និង​អ្នកជំងឺ នា​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​បិទ​បញ្ចប់​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​។​


​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ ២០១៩​នេះ អនុគណៈកម្មការ​ការពា​រ​រក្សា​ស​និ្ត​សុខ របៀបរៀបរយ​សណ្តាប់​ធ្នាប់​សង្គម ចរាចរណ៍ សង្គ្រោះ​ទូក​លិច និង​អ្នកជំងឺ បានរៀបចំ​ដំឡើង​កាមេរ៉ា​សុវត្ថិភាព​នៅតាម​ចំណុច​បិទ​-​បើក​ច្រកចេញ​-​ចូល តាម​ដងផ្លូវ និង​តាម​គោល ដៅ​សំខាន់ៗ​ក្នុង​តំបន់​ប្រារព្ធ​ពិធី​ក្នុងនោះ​សាលា​រាជធានី​ភ្នំពេញ​បាន​ដំឡើង​កាមេរ៉ា​សុវត្ថិភាព​សម្រាប់​ត្រួតពិនិត្យ​សកម្មភាព​នានា​ក្នុង​តំបន់​សំខាន់ៗ ។
​ដោយឡែក​ខាង​ជំនាញ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ក៏បាន​ដំឡើង​កាមេរ៉ា​ចល័ត និង អចល័ត ដើម្បី​ចាប់​តាមដាន​មុខសញ្ញា មាននៅ​ក្នុង​ទិន្នន័យ​គ្រប់គ្រង​របស់​នគរបាល​ជាតិ ជាពិសេស​មុខសញ្ញា​ក្នុង​បញ្ជីខ្មៅ ដែល​ឆ្លៀតឱកាស​ចូលមក​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ក្នុង​តំបន់​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​៕​សរន​