មេ​ប៉ូលិស​បង្ហាញ​ពី​បញ្ហា​ស្មុគស្មាញ​ដែល​ត្រូវ​ដោះស្រាយ​

427
ចែករម្លែក
  • 18
    Shares

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ អគ្គស្នងការ​នគរបាល​ជាតិ បាន​ជួប​បញ្ហា​មួយចំនួន ដូចជា​ការបំពុល​ព័ត៌មាន​សភាពការណ៍ ព្រឹត្តិការណ៍​បទល្មើស​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប កំណើន​វិនិយោគ​ទេសចរ​បរទេស និង​បញ្ហា​ទំនាស់​ដីធ្លី​ជាដើម​។

​ការ​ថ្លែង​បញ្ជាក់​នេះ បានធ្វើ​ឡើង​ក្នុង​សន្និបាត​បូកសរុប​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៩ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បន្តថា បណ្តា​ចំណុច​ខ្វះខាត និង​បញ្ហា​ប្រឈម​ទាំងអស់នេះ គឺជា​វិញ្ញាសា​ស្មុគស្មាញ ប៉ុន្តែ​វា​មាន​ភាពចាំបាច់ ដែល​ត្រូវខិតខំ​ដោះស្រាយ​ឱ្យបាន​សម្រេច សំដៅ​លើកស្ទួយ​ស្ថានភាព​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សន្តិសុខ​សង្គម​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​អគ្គស្នងការ​នគរបាល​ជាតិ បន្ថែមថា នៅមាន​កិច្ច​ការសំខាន់ៗ​មួយចំនួនទៀត​ដូចជា ការដោះស្រាយ​ផែនការ​បង្ការ​ទប់ស្កាត់​អំពើ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ​បច្ចេកវិទ្យា ដើម្បី​កត់ត្រា​ព្រឹត្តិការណ៍ សភាពការណ៍​សំខាន់ៗ ដែល​បាន​កើតឡើង​ក្នុង​ពិភពលោក ដែល​ត្រូវ​ផ្តោតទៅលើ​បញ្ហា​ភេរវកម្ម សកម្មភាព​ចលាចល​ស​ង្គ​ម មុខសញ្ញា​ក្នុង​បញ្ជីខ្មៅ​អន្តរជាតិ និង​ដើម្បី​កត់​សំណុំរឿង​បទល្មើស និង​គ្រប់គ្រង​ទិន្នន័យ​មុខសញ្ញា​៕ ល​