មេ​ប៉ូលិស​បញ្ជូន​ក្រុមការងារ​១១​រូប ទៅ​ពង្រឹង​សន្តិសុខ នៅ​ខេត្ត​ព្រះសីហនុ​

1101
ចែករម្លែក
  • 1.1K
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចាត់​បញ្ជូន​ក្រុមការងារ​ចំនួន​១១​រូប ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​ដឹកនាំ​ពង្រឹង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម ពិនិត្យ​វាយតម្លៃ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តើម​ស្នើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដាក់ចេញ​វិធានការ​ដឹកនាំ​ស្របតាម​ការវិវឌ្ឍ​ន៍​រីកចម្រើន​ថ្មី​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ (​រូប​ថ​តៈ​ឯកសារ​)

​យោងតាម​លិខិត​បង្គាប់ការ ចុះហត្ថលេខា ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ ទើប​ធ្លាក់​ដល់ដៃ​អ្នកកាសែត​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ បានឱ្យដឹងថា ក្រុមការងារ​ទាំង​១១​រូប រួមមាន​៖ ១. នាយ​ឧ​ត្ត​ម​សេនីយ៍ ថោង លីម អគ្គ​ស្នងការរង​នគរបាលជាតិ ជា​ប្រធាន​។ ២. ឧ​ត្ត​ម​សេនីយ៍​ឯក សេក ភូមី ប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់​ធ្នាប់​សាធារណៈ ជា​អនុប្រធាន​។ ៣. ឧ​ត្ត​ម​សេនីយ៍​ទោ លី ដា​វុ​ធ អនុប្រធាន​សេនាធិការ ជា​អនុប្រធាន​។ ៤. ឧ​ត្ត​ម​សេនីយ៍​ទោ សុខ នី​ត្យា អនុប្រធាននាយកដ្ឋាន​កណ្តាល​សន្តិសុខ ជា​អនុប្រធាន​។ ៥. ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុ ប៊ុនថន អនុប្រធាននាយកដ្ឋាន​នគរបាល​យុត្តិធម៌ ជា​អនុប្រធាន​។ ៦. ឧ​ត្ត​ម​សេនីយ៍​ទោ រស់ គង់ អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ជា​សមាជិក​។ ៧. ឧ​ត្ត​ម​សេនីយ៍​ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ជា​សមាជិក​។ ៨. ឧ​ត្ត​ម​សេនីយ៍​ទោ សុខ ណុប អនុប្រធាននាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ជា​សមាជិក​។ ៩. ឧ​ត្ត​ម​សេនីយ៍​ត្រី ស្បោង ស៊ី​ណេ​ត អនុប្រធាននាយកដ្ឋាន​នគរបាល​ទេសចរណ៍ ជា​សមាជិក​។ ១០. ឧ​ត្ត​ម​សេនីយ៍​ត្រី សុក សំបូរ អនុប្រធាននាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​អនីតិជន ជា​សមាជិក និង​ទី​១១. វរសេនីយ៍ឯក ឈី​ម វណ្ណៈ អនុប្រធាននាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ជា​សមាជិក​។​

​រូប​កណ្តាលៈ នាយ​ឧ​ត្ត​ម​សេនីយ៍ ថោង លីម អគ្គ​ស្នងការរង​នគរបាលជាតិ (​រូប​ថ​តៈ​ឯកសារ​)​

​នៅក្នុង​លិខិត​ដដែល បញ្ជាក់ថា ក្រុមការងារ​មាន​ភារកិច្ច​ចំ​ពង្រឹង​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី ៖ ពិនិត្យ វាយតម្លៃ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តើម​ស្នើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដាក់ចេញ​វិធានការ​ដឹកនាំ​ស្របតាម​ការវិវឌ្ឍ​ន៍​រីកចម្រើន​ថ្មី​។ ពិនិត្យ ណែនាំ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ រៀបចំ​ផែន​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ឆ្លើយតប​នឹង​សភាពការណ៍​ជាក់ស្តែង និង​ស្របតាម​គោលការណ៍ ផែនការ ទិសដៅ​នានា របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​ដាក់ចេញ​។ តាមដាន​ការអនុវត្តន៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ស្នើសុំ​ការអនុញ្ញាត​ប្រើ​កម្លាំង​អន្តរាគមន៍ ដោះស្រាយ​សភាពការណ៍​ចាំបាច់​មួយចំនួន ពី​លោក​អគ្គស្នងការ​។ ដឹកនាំ​ប្រជុំ​បូកសរុប ដក​ពិសោធ​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម នៅ​ខេត្ត​ព្រះសីហនុ ប្រចាំឆមាស ឆ្នាំ និង​តាម​ការចាំបាច់​។ ធ្វើ​របាយការណ៍​បូកសរុប​លទ្ធផល ដើម្បី​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕

#