មេ​ប៉ូលិស​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សភាពការណ៍​ស​ន្តិ​សុខ​និង​ទប់ស្កាត់​ចលនា​ឧទ្ទាម​

286
ចែករម្លែក
មេ​ប៉ូលិស​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សភាពការណ៍​ស​ន្តិ​សុខ​និង​ទប់ស្កាត់​ចលនា​ឧទ្ទាម​(រូបក្រុមការងារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សភាពការណ៍ សន្តិសុខ និង​សណ្តាប់​សារ​ធារ​ណៈ ដោយមាន​ការចូលរួម​ពី​គ្រប់​នាយកដ្ឋាន ស្នងការ​នគរបាល​រាជធានី​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែង​ឲ្យ​ដឹង​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​នេះ​គោលបំណង​សំខាន់ គឺ​ការផ្សព្វផ្សាយ នៅ​សភាពការណ៍​ថ្មី​ពាក់ព័ន្ធ ដល់​ស្ថានភាព​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​នៅ​កម្ពុជា​។​សំខាន់​គឺ​ការពង្រឹង​សមត្ថភាព​គុណភាព​ដក​កងកម្លាំង​នគរបាលជាតិ ឲ្យ​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​សន្តិសុខ របស់​សង្គម ជាពិសេស​ការធានា​សន្តិភាព ស្ថិរភាព​នយោបាយ​និង​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដោយ​បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​កំពុង​តែមាន​សុខសន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់ ក៏ប៉ុន្តែ​សភាពការណ៍​ថ្មី នៅពេល​ថ្មីៗ​នេះ ចលនា​ឧទ្ទាម ដែលមាន​ចេតនា​ប៉ុនប៉ង​ធ្វើ​ផែនការ បង្ក​អសន្តិសុខ ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ ។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បន្តថា ជា​ទិសដៅ​អគ្គស្នងការ​នគរបាល​ជាតិ បាន​សង្កត់ធ្ងន់​ទៅលើ​ការងារ​ពីរ គឺ​ទី​១. ពង្រឹងសមត្ថភាព ការការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់ នៅក្នុង​ពិធី​ភ្ជុំបិណ្ឌ និង​ទី​២. ពង្រឹង​សន្តិសុខ​រួម មិន​អនុញ្ញាត​ឲ្យ​កម្លាំង​អមិត្ត​ណា ឬ​ពួក​ឧទ្ទាម​ណា មក​បំភ្លេច​បំផ្លាញ​សុវត្ថិភាព សន្តិសុខ សន្តិភាព និង​ប្រយោជន៍​របស់​ជាតិ​ដែល​យើង​កំពុង​តែមាន​សព្វថ្ងៃនេះ​។


​លោក​បាន​លើកឡើងថា ចំពោះ​ផែនការ​ពង្រឹង​សន្តិសុខ គឺ​បាន​ពង្រឹង​គ្រប់​ជំនាញ​ទាំងអស់ ដើម្បី​ការពារ​សុវត្ថិភាព​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ជាពិសេស​ដល់​ការយកចិត្តទុកដាក់​នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ នៅតាម​ទីវ​ត្ត​អារាម​និង​ទីប្រជុំជន រួមទាំង​សណ្តាប់ធ្នាប់​គឺ​បាន​ពង្រាយ​កម្លាំង​នគរបាល​ចរាចរណ៍​នៅតាម​ដងផ្លូវ ដើម្បី​សម្រួលការ​កកស្ទះ​ចរាចរណ៍​៕​សរន​