មេ​ប៉ូលិស​ប្រាប់​មន្ត្រីក្រោមឱវាទ​ឱ្យ​កែលម្អ​នូវ​ភាពខ្វះខាត​ដើម្បី​យុត្តិធម៌​តម្លាភាព

666
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​បញ្ជាក់ថា​ចំណុច​ប្រឈម​ខ្លះ​ទាក់ទង​នឹង​ការរិះគន់​ពី​សាធារណមតិ​និង​កែលម្អ​នូវ​ភាពខ្វះខាត​ទាំងឡាយ​ចោល​ចេញ ដើម្បី​យុត្តិធម៌ និង​តម្លាភាព និង​ប្រសិទ្ធិភាព​របស់​កងកម្លាំង​នគរបាលជាតិ​។

​ការបញ្ជាក់​នេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​មួយ​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​បុគ្គលិក​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៩​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​។​នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ែន​វិបុល​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក បាន​អាន​នូវ​របាយការណ៍ នៃ​រចនាសម្ព័ន្ធ​។​

​រួម​និង​សកម្មភាព​ការងារ​របស់​នាយកដ្ឋាន​បុគ្គលិក​ដោយបាន​លើកឡើង​នូវ​ចំណុចខ្លាំង​និង​ចំណុច​ប្រឈម​ដើម្បី​ការទទួលយក​ប្រសាសន៍​ណែនាំ​បន្ថែមទៀត​ពី​ថ្នាក់ដឹកនាំ​នគរបាលជាតិ​ដើម្បី​ជម្រុញ​ដំណើរការ​នាយកដ្ឋាន​បុគ្គលិក​អោយ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​គាំទ្រ​នូវ​របាយការណ៍ នៃ​រចនាសម្ព័ន្ធ និង​សកម្មភាព​ការងារ​របស់​នាយកដ្ឋាន​បុគ្គលិក​និង​បានលើកឡើង​ពី​ចំណុច​ធំ​មួយចំនួន​ទាក់ទង​នឹង​គុណសម្បត្តិ​និង​ស្នាដៃ​របស់​នគរបាលជាតិ​ដែល​ក្នុងនោះ​ក៏មាន​ការរួមចំណែក​មិនអាច​ខ្វះ​បាន​របស់​នាយកដ្ឋាន​បុគ្គលិក​។

នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ដាក់ចេញ​សំណូមពរ និង​ទិសដៅ ៥​ចំណុច រួមមានៈ ១. ការលើកទឹកចិត្ត​រួមដៃគ្នា​ដើម្បី​រៀបចំ​កិច្ចការ​បុគ្គលិក​កាន់តែ​រឹងមាំ ស្អាតស្អំ និង​ស្មោះត្រង់​និង​ដើរតួ​ជា​សេនាធិការ​ជូន​ក្រសួង និង​អគ្គស្នងការ​ឲ្យ​កាន់តែ​ម៉ឺងម៉ាត់​និង​ជឿជាក់​។

២.​នាយកដ្ឋាន​បុគ្គលិក​ត្រូវ​រៀបចំតាក់តែង​សរសេរ​រួមចំណែក​ជាមួយនឹង​សេនាធិការ​ដោយ​ពិនិត្យមើល​នូវ​យុទ្ធសាស្ត្រ និង​មើល​ឡើងវិញ​នូវ​នាទី​និង​ភារកិច្ច វិភាគ​មុខងារ និង​ចំនួន​ក្របខណ្ឌ​។ ៣. សុំឱ្យ​នាយកដ្ឋាន​បុគ្គលិក រៀបចំ​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ការជឿជាក់​អំពី​ការគ្រប់គ្រង​កងកម្លាំង និង​ធនធាន​នគរបាលជាតិ​តាមបែប​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​។

៤.​សុំ​ឱ្យមាន​រៀបចំ​ផែនការ​ពង្រឹង​ធនធានមនុស្ស​ក្នុងន័យ​ការ​បំប៉ន​ហ្វឹកហាត់​និង​កា​រប​ញ្ជួ​ន​មនុស្ស​ទៅ​រៀន​។ ៥.​កិច្ចការ​តម្លើង​ឋានៈ កិច្ចការ​សរសើរ និង​ជូន​រង្វាន់​។​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា ការជួបគ្នា​នេះ​គឺជា​ការលើកទឹកចិត្ត​ជា​ការ​ជម្រុញ​និង​ជាការ​ផ្តល់​ភាពកក់ក្តៅ​ឱ្យ​នាយកដ្ឋាន​បុគ្គលិក ដើម្បី​មាន​កម្លាំងចិត្ត​ដើម្បី​ធ្វើការ​សម្រាប់​ការអនុវត្ត​ដោយ​ជោគជ័យ​របស់​កងកម្លាំង​នគរបាលជាតិ​៕S/

​រូប​ថ​តៈ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​