មេ​ប៉ូលិស នៅ​ភ្នំពេញ ចេញ​បញ្ជា​អោយ​ប៉ូលិស បន្ត​ទប់ស្កាត់​ចលនា​សង្គ្រោះ​ជាតិ

973
ចែករម្លែក

(​ភ្នំពេញ​)៖ ក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៧ របស់​ប៉ូលិស​រាជធានី​ភ្នំពេញ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​បញ្ជា​ផ្ទាល់មាត់ អោយ​មន្ត្រីនគរបាល នៅតាម​ខណ្ឌ​ទាំង​១២ ត្រូវ​បន្ត​ទប់ស្កាត់​អោយបាន​ចំពោះ​ការប្រមូលផ្តុំ​ណាមួយ​របស់​ចលនា​សង្គ្រោះ​ជាតិ​។​
​ចលនា​សង្គ្រោះ​ជាតិ ដែល​លោកស្នងការ លើកឡើងថា ចង់​ធ្វើ​សកម្មភាព ដែល​ធ្វើអោយ​ខូច​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សង្គម​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​ដាក់ចេញ​បទបញ្ជា​អោយ​មន្ត្រីនគរបាល​នៅ​មូលដ្ឋាន​ខណ្ឌ​ទាំង​១២ របស់​រាជធានី​ភ្នំពេញ ត្រូវ​ទប់ស្កាត់​អោយបាន​ចំពោះ​ការប្រមូលផ្តុំ​ណាមួយ របស់​ចលនា​សង្គ្រោះ​ជាតិ ដែល​ចង់​ធ្វើ​សកម្មភាព​អ្វីមួយ​ដែល​ធ្វើអោយ​ខូច​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សង្គម​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​លើកទឹកចិត្ត​ដល់​កងកម្លាំង​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុងការ​ទប់ស្កាត់​រាល់​ការប៉ុនប៉ង​របស់​ក្រុម​ចលនា​សង្គ្រោះ​ជាតិ ក្នុងពេល​កន្លងមក និង​បញ្ជា​អោយ​គ្រប់​អធិការ​ទាំងអស់ ត្រូវ​បន្ត​ស្រាវជ្រាវ​បន្ថែម ចំពោះ​ក្រុម​ចលនា​សង្គ្រោះ​ជាតិ នៅតាម​មូលដ្ឋាន និង​គ្រប់​ទីកន្លែង ប្រសិន​មាន​កើតឡើង ត្រូវ​ទប់ស្កាត់​ភ្លាមៗ​តែម្តង​៕ ដោយ​៖ ម៉េង​ឆៃ​

#