មេ​ប៉េអឹម​បញ្ជា​ឲ្យ​ចុះ​ធ្វើ​អធិការកិច្ច​រឿង​ប៉េអឹម​ខេត្ត​ព្រះសីហនុ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ទាំង​ដៃ​ជាប់​ចំណង

1182
ចែករម្លែក
  • 19.4K
    Shares

ដោយ:ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញ ៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រ​​ចំពោះ​កិច្ច​ ដើម្បី​ចុះ​ធ្វើ​អធិការកិច្ច​នូវ​បាតុភាព​របស់​ក្រុមមន្ត្រី​ប៉េអឹម​ខេត្ត​ព្រះសីហនុ ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ពាក់ព័ន្ធ​រឿង​ជម្លោះដីធ្លី កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បានការ​ផ្ទុះអាវុធ​បណ្តាល ​ឲ្យ​ប្រជាពលរដ្ឋ​រងរបួស និង​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ទាំង​ដៃ​ជាប់​ចំណង (​ចងស្លាបសេក​) និង​បាតុភាព​មួយចំនួន ដើម្បី​ស្វែងរក​ការពិត​ជាក់ស្តែង​។​

នេះ​បើ​យោងតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​។​

រូបភាព​វីដេអូ​មន្ត្រី​ប៉េអឹម​ខេត្ត​ព្រះសីហនុ ចាប់​ប្រជាពលរដ្ឋ​ចងស្លាបសេក រួច​យក​ជើង​ជាន់​បន្ថែមទៀត​នោះ ត្រូវបាន​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។​

គណៈកម្មការ​ចំពោះ​កិច្ច​កងរាជអាវុធហត្ថ​លើ​ផ​ផ្ទៃ​ប្រទេស គឺមាន​សមាសភាព​ចំនួន​០៦​រូប ក្នុងនោះ​មាន​ប្រធាន​មួយរូប និង​សមាជិក​ចំនួន​០៥​រូប​។ គណៈកម្មការ​ចំពោះ​កិច្ច​នេះ ដឹកនាំ​ដោយ​លោក សៅ ចន្ទ​គ្រឹ​ស្នា នាយការិយាល័យ​អធិការកិច្ច​ស្តីទី ដឹកនាំ​ចុះ​ធ្វើ​អធិការកិច្ច​បាតុភាព​ដែល​បាន​កើតឡើង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​។ ហើយ​ជួប​ជាមួយ​អាជ្ញាធរ ស្ថាប័ន និង​អង្គភាព​ដែល​បានការ​ពាក់ព័ន្ធ​។ ចេញ​លិខិតអញ្ជើញ​នាយ នាយរង និង​ពល​អាវុធហត្ថ ព្រមទាំង​អ្នក​ដែល​ពាក់ព័ន្ធ​មក​ធ្វើការ​សាកសួរ បំភ្លឺ ដើម្បី​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ការពិត​ជាក់ស្តែង​។

គួរ​បញ្ជាក់ថា ពាក់ព័ន្ធ​ការចុះ​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ពាក់ព័ន្ធ​រឿង​ជម្លោះដីធ្លី នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ គឺ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជាង ៣០០​នាក់ ក្រោម​ការដឹកនាំ​បញ្ជា​របប​ស់លោក​សៀង សុខ ព្រះរាជអាជ្ញា ចុះ​អនុវត្ត​សាលដីកា​ចូល​ជា​ស្ថាពរ​លេខ ៣៤៨ “​ឈ​” ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២០០​នាក់ ផ្ទុះ​ការតវ៉ា ដុត​កងឡាន ប្រើប្រាស់​ដប​សាំង ដុំថ្ម ប្រឆាំង​តបត​នឹង​កម្លាំង​សមត្ថកិច្ច និង​មានការ​ប្រតាយ​គ្នា បណ្តាល​ឲ្យ​សមត្ថកិច្ច​រង​ងរ​បួស​ចំនួន​៧​នាក់ ជាហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ផ្ទុះអាវុធ​បាញ់​ឡើងលើ​ប្រមាណ​ជា​២០​គ្រាប់ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​របួស (​រត់​បុក​គ្នា​) និង​របួសធ្ងន់​ម្នាក់ ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​។ ហើយ​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់ ត្រូវបាន​ចាប់ខ្លួន​។

ចំពោះ​ប្រជាពលរដ្ឋ​ដែលជា​ជនបង្ក​ចំនួន​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​អប់រំ ណែនាំ និង​បាន​ដោះលែង​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ ហើយ​អ្នក​របួសស្រាល​បាន​ចេញពី​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។ រីឯ​អ្នករងរបួស​ធ្ងន់​ឈ្មោះ ពៅ សា​រ័ត្ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ កំពុង​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​៕​B/