មេ​យោធា​អាមេរិក​ប្រកាន់​ជំហរ​បន្តធ្វើ​សមយុទ្ធ ទោះ​កូរ៉េខាងជើង​មិន​ពេញចិត្ត

346

​ពួក​មេបញ្ជាការ​យោធា​អាមេរិក​បាន​ច្រានចោល​ការអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​សេ​អ៊ូ​ល​ផ្អាក​ឬ​កាត់បន្ថយ​សមយុទ្ធ​យោធា​រួមគ្នា​របស់​ពួកគេ​ដើម្បី​បំបាត់​ភាព​តានតឹង​ដែល​បង្កឡើង​ដោយ​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​ដែល​គំរាម​បាញ់​មី​ស៊ី​ល​ឆ្ពោះទៅ​កោះ​ក្វាម ដោយ​និយាយថា សមយុទ្ធ​នេះ​មាន​សារៈសំខាន់​សម្រាប់​រក្សា​ការត្រៀមខ្លួន​របស់​យោធា​ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង​។​

​ឧ​ត្ត​មនា​វី លោក ហារី ហារី​ស មេបញ្ជាការ​កងកម្លាំង​អាមេរិក​នៅ​ប៉ាស៊ីហ្វិក​បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​ទី​២២​សីហា​ថា ខណៈពេលដែល​ការស្វែងរក​ដំណោះស្រាយ​ការទូត​ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​គឺជា​អាទិភាព គេ​ត្រូវតែមាន​ការគាំទ្រ​ខាង​ការទូត​ជាមួយនឹង “​អំណាច​ប្រយុទ្ធ​ដ៏​គួរឱ្យ​ទុកចិត្ត​”​។​

​លោក វីន​សិន ប្រ៊ូ​ក មេបញ្ជាការ​កងកម្លាំង​អាមេរិក​និយាយថា សម្ព័ន្ធមិត្ត​គួរតែ​បន្តធ្វើ​សមយុទ្ធ​រហូតដល់​ពួកគេ “​មិនមាន​ហេតុផល​ត្រូវ​បន្តធ្វើ​វា​ទៀត​”​។ លោក​បាន​បន្តថា “​មូលហេតុ​នោះ​មិនទាន់​លេចឡើង​នៅឡើយ​ទេ​។​

​ពួកគេ​បាន​និយាយ​បែបនេះ​គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​យោធា​របស់​កូរ៉េខាងជើង​បានចេញ​ការគំរាមកំហែង​ដ៏​ក្តៅគគុក​របស់ខ្លួន ដោយ​ប្តេជ្ញា​ថា នឹងធ្វើ “​ការ​សងសឹក​គ្មាន​មេ​ត្ដា​” សម្រាប់​សមយុទ្ធ​ដែល​ក្រុង​ព្យុងយ៉ាង​អះអាងថា ជាការ​ហាត់​សម​ត្រៀម​លុកលុយ​ប្រទេស​ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

សកម្មភាព​សមយុទ្ធរ​វាង​អាមេរិក​និង​កូរ៉េខាងត្បូង​នៅតែ​បន្ត មិន​ឈប់​ឡើយ