មេ​រង​កងទ័ពជើងគោក​ចុះ​មើល​ទីតាំង​សិក្ខាកាម​ហ្វឹកហ្វឺន​ទិស​ព្រះវិហារ​

452
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩​មេបញ្ជាការរង​កងទ័ព​ជើងគោក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីកន្លែង​ហ្វឹកហ្វឺន​ស្នាក់នៅ​ហូបចុក​របស់​សិក្ខាកាម​នៅ​ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​និង​កងពលតូច​ទាំងបី​ចំណុះ​។​

នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នេះ​ក៏មាន​ការចូលរួម​ពី​លោក​មេបញ្ជាការ​មេបញ្ជាការរង​នាយ​នាយរង​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​កងពលធំ​អន្តរាគមន៍​លេខ​៣​និង​កងពលតូច​ចំណុះ​ទាំងបី​។

របាយការណ៍​ហ្វឹកហ្វឺន បានឱ្យដឹងថា ការរៀបចំ​ផែនការ​ហ្វឹកហ្វឺន​ខាងលើ​នេះ គឺមាន​រយៈពេល​៣​ខែ មុខវិជ្ជា​រួមមាន​÷ វគ្គ​បណ្តុះបណ្តាល​ជំនាញ​បើកបរ យន្ត​យុ​ទ្ឋ​ថ្នាក់​វរ​សេនា​តូច កងអនុសេនាធំ ពេទ្យ​សង្គ្រោះ ភស្តុភារ​។​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែកក្កដា ដល់​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៩​។

ស្របតាម​ផែនការ​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ ដើម្បី​ឲ្យ​នាយ ពលទាហាន មាន​សមត្ថភាព​គ្រប់គ្រាន់ នូវ​បណ្តា​មុខជំនាញ យុទ្ធវិធី​បច្ចេកទេស គោរព​និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ នូវ​វិន័យ​សណ្តាប់ធ្នាប់ បទបញ្ជា ក៏ដូចជា​ល​ក្ខ័​ន្តិ​កៈ​ទូរ​ទៅ របស់​កងយោធពល​ខេមរភូមិន្ទ ក្នុង​ការងារ និង​ភារកិច្ច​ការពារជាតិ​មាតុភូមិ​៕S/​

#