មេ​សហជីព​កម្ពុជា​ស្នើ​អាមេរិក​-​សហភាព​អឺរ៉ុប អនុគ្រោះ​លើ​ការ​នាំចូល​សម្លៀកបំពាក់ ស្បែកជើងនិង​កាបូប​

177

(​ភ្នំពេញ​)៖​មេដឹកនាំ​សម្ព័ន្ធ​សហជីព​ឯករាជ្យ​នៅ​កម្ពុជា បានដាក់​ញ្ញត្តិ​ទៅ​ស្ថានទូត​អាមេរិក និង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅ​ថ្ង​ថៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ នេះ ស្នើសុំ​បន្ត​ការអនុគ្រោះ​លើ​ការ​នាំចូល​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប រួមទាំង​ផលិតផល​មួយចំនួនទៀត ដែល​នាំចូល​ទីផ្សារ​សហគមន៍ និង​សហរដ្ឋអាមេរិក និង​ស្នើ​បន្ថែម​ការបញ្ជាទិញ​ឲ្យ​កាន់តែច្រើន​មក​កម្ពុជា​ដើម្បី​បន្ត​ឱកាស​ការងារ​
​ដល់​កម្មករនិយោជិត ដែល​នឹង​កំពុងតែ​ទន្ទឹងរង់ចាំ​ប្រាក់​ឈ្នួល​អប្បបរមារ​ថ្មី ១៧០​ដុល្លារ និង​ជិត​មកដល់​ឆ្នាំ​២០១៨ ខាងមុខនេះ រួមទាំង​អត្ថប្រយោជន៍​ផ្សេងៗ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដំឡើង និង​ផ្តល់​តាម​ការស្នើសុំ​របស់​សហជីព​កន្លងទៅ​។​

​ញ្ញត្តិ​ស្នើសុំ​នេះ​ត្រូវបានធ្វើ​ឡើងខណៈ​មាន​ព័ត៌មាន​ថា​សភា​អឺរ៉ុប នៅ​ថ្ងៃទី​១៤ ខែធ្នូ នេះ គ្រោង​បោះឆ្នោត​អនុម័ត​សេចក្ដីសម្រេច​មួយ​​ស្ដីពី​ការបញ្ឈប់​ការអនុគ្រោះ​ពន្ធ​នាំចេញ​ទំនិញ​ពី​ប្រទេស​កម្ពុជា មកកាន់​ទីផ្សារ​អឺរ៉ុប​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​អនុវត្ត​ច្បាប់​​របស់ខ្លួន​និង​មិន​ធ្វើតាម​ការទាមទារ​រប​ស់​សហភាព​អឺរ៉ុប ដែល​ស្នើ​ឲ្យ​លុបចោល​សេចក្ដីសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ និង​ដោះ​​លែង​លោក​កឹម សុខា​…​នោះ​៕