មែន​ក៏​អី​លោ​កមេ​ប៉ុស្តិ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៩​ទារលុយ​ពី​អ្នក​អូស​រទេះ​?

882
ចែករម្លែក
  • 19
    Shares

​ថ្មីៗ​នេះ​លេច​ធ្លាយ​រឿង​មួយ​គឺ​អ្នក​អូស​រទេះ​ទំនិញ​ខ្សឹ​ន​ខ្សៀវ​ថា​លោកនាយ​ប៉ុស្ដិ៍នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៩​ប្រចាំ​ច្រកទ្វារ​តំបន់​អូរ​រំដួល​ស្ថិតនៅ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង តម្រូវឱ្យ​កម្មក​អូស​រទេះ​បង់លុយ​ក្នុង​ម្នាក់ៗ​ពីរម៉ឺន​រៀល​។​

​ពលរដ្ឋ​យក​ញើស​ធ្វើ​ដើមទុន​ខ្សឹប​ទៀតថា បើ​មិន​បង់លុយ​ឱ្យ​ទេ​លោក​ដ៏​មហិមា​ហ្នឹង​ទេ គឺ​លោក​មិន​អនុញ្ញាតឱ្យ​រទេះ​ចូលទៅ​ដឹក​អីវ៉ាន់​នៅក្នុង​ផ្សារ​ថៃ​នោះទេ បើ​ហ៊ាន​តែ​លើស​មួយថ្ងៃ មិនឃើញ​មក​បង់​នឹង​ពិន័យ​ប្រាំ​ម៉ឺន​រៀល​។​ដោយសារ​ខ្លាច​បារមី​របស់លោក​និង​ម្យ៉ាង​ជា​ផ្លូវ​រកស៊ី​របស់ខ្លួន​ផង​ពលរដ្ឋ​មួយចំនួន​បាន​បេះ​ពី​មាត់​ពី​ក​ទៅ​បង់​ជូន​លោក​បាន​មួយចំនួន​ហើយ​។​

​តាមរយៈ​មេក្រូ​រស្មី​កម្ពុជា​ពលរដ្ឋ​ជា​កម្មករ​អូស​រទេះ​បាន​សំណូមពរ​ដល់​ថ្នាក់លើៗ​មេត្តាជួយ​ពិនិត្យ​ប៉ុស្តិ៍​មួយ​នេះ​ផង​។​អ្នក​អូស​រទេះ​បែកញើស​ហូរ​ញើស​មិនបាន​លុយ​ប៉ុន្មាន​ទេ ហើយ​ត្រូវ​បង់ លុយ​ជូន​លោក​ទៀត​។​ធ្វើបែបនេះ​មិន​ខុសពី​ចំហៀវ​ថ្មយក​ខ្លាញ់​នោះឡើយ​៕ ដោយ​: គ្រញូង​