មែន​ក៏​អី​! គោ​ជួយ​ស្ដារនីតិសម្បទារ​អ្នកទោស​នៅ​ស៊ុយអែត​

897
ចែករម្លែក

​នៅ​ម៉ោង​ប្រហែល ៦ ជា​រៀងរាល់​ព្រឹក បុរស​ម្នាក់​ឈ្មោះ អាល់​ហ្វ្រេ​ដ (Alfred) តែងតែ​មមាញឹក នឹង​ការងារ​រឹត​ច្របាច់​ទឹកដោះ​នៅ​កសិដ្ឋាន ប៉ុន្តែ​នៅពេល​ការងារ​របស់គាត់​ចប់​គាត់​មិន​ត្រឡប់ ទៅផ្ទះ​វិញ​ឡើយ ពោលគឺ​គាត់​ត្រឡប់​ទៅ​បន្ទប់​ឃុំឃាំង​វិញ​។

​នៅ​ប្រទេស​ស៊ុយអែត ដែល​ផ្តល់​អាទិភាព​ជាសំខាន់​លើ​ការ​ស្តារនីតិសម្បទា របស់​អ្នកទោស ដែល​ជាប់ទោស​រយៈពេល​វែង អាល់​ហ្វ្រេ​ដ ជា​ម្នាក់​ស្ថិតក្នុង​ចំណោម​ទណ្ឌិត ៦០ នាក់​ដែល កំពុង​ត្រៀមខ្លួន​ចូល​រស់នៅក្នុង​សង្គម​វិញ​នៅ​ពន្ធនាគារ រ៉ូ​ចាន (Rodjan) ដែល​ដំណើរការ ជា​កសិដ្ឋាន​មួយ​នៅ​ម៉ា​រី​ស្តា​ដ (Mariestad) ចម្ងាយ​ប្រហែល ៣០០ គីឡូម៉ែត្រ​នា​ភាគ​និរតី នៃ​រដ្ឋធានី​ស្តុក​ខុល​។

​ដោយ​ជាប់ឃុំ​ចាប់តាំងពី​ខែមេសា ពីបទ​រក្សាទុក​កាំភ្លើង​ខុសច្បាប់ អាល់​ហ្វ្រេ​ដ ស្ថិតក្នុង​វ័យ ៥០ ឆ្នាំ​ប្លាយ​ដែល​នឹង​ត្រូវគេ​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ​នៅ​ខែវិច្ឆិកា​ខាងមុខ បានទទួល ស្គាល់​ថា គាត់​ពិតជា​ចូលចិត្ត​ចំណាយពេល​នៅ​ជាមួយ​គោ​ទាំងនោះ​ណាស់​។ គាត់​និយាយថា “​ខ្ញុំ​ចូលចិត្ត​ពួកវា​… ពួកវា​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​”៕ ប្រែ​សម្រួល​: ខុម​