មែន​ក៏​អី​! ហូ​ឡង់ ធ្វើ​បង្គន់​សម្រាប់​គោ​ជុះនោម​

421
ចែករម្លែក
  • 1
    Share

ការបង្រៀន​គោ​ឱ្យ​ចេះ​ប្រើប្រាស់​បង្គន់​ដូច​មនុស្ស មិនមែនជា​រឿង​ងាយស្រួល​ឡើយ ហើយ​វា​ក៏​មិន​គួរឱ្យ​ជឿ​នោះដែរ ប៉ុន្តែ​បុរស​ជនជាតិ​ហូ​ឡង់​ម្នាក់​បាន​រកឃើញ​វិធី​ធ្វើ បង្គន់​ស្តុក​ទឹកនោមគោ​បាន​យ៉ាង​អស្ចារ្យ​ដើម្បី​កាត់បន្ថយ​ការ​សាយភាយ​ឧស្ម័ន​ដែល​ធ្វើ ឱ្យ​ប៉ះពាល់​ដល់​បរិយាកាស​។
​ ​
ការសាកល្បង​ប្រើ​បង្គន់​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​កសិដ្ឋាន​មួយកន្លែង​ក្នុងប្រទេស ហូ​ឡង់ ហើយ​ជា​លទ្ធផល​បង្គន់​នេះ​អាច​ប្រមូល និង​ស្តុក​ទឹកនោមគោ​ជា​មធ្យម​បាន ចន្លោះ​ពី ១៥ ទៅ ២០ លីត្រ​ក្នុង​មួយថ្ងៃ​។
​ ​
ទឹកនោមគោ​ផលិត​ឧស្ម័ន​អា​ម៉ូ​នី​ញាក់​យ៉ាងច្រើន​នៅក្នុង​បណ្តា​ប្រទេស​ដូច​ហូ​ឡង់ ជាដើម​ដែលជា​ប្រទេស​នាំចេញ​កសិកម្ម​ធំ​បំផុត​របស់​ពិភពលោក បន្ទាប់ពី​សហរដ្ឋ អាមេរិក​។​
​ ​
​លោក ហេន ហ៊ែ​ន​ស្គែ​ម (Henk Hanskamp) ជា​អ្នក​ច្នៃប្រឌិត និង​ជា​ពាណិជ្ជករ​ស្ថិត នៅ​ពីក្រោយ​គម្រោង​បង្គន់​គោ (Cow Toilet) បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង កាលពី​ថ្ងៃទី​២៩ ខែមីនា​ថា “​យើង​កំពុង​លៃលក​ដោះស្រាយ​បញ្ហា​នេះ​។ គោ​មិនចេះ ស្អាត​ទេ ប៉ុន្តែ​យើង​ពិតជា​បង្រៀន​ឱ្យ​ពួកវា​ចេះ​ចូល​បង្គន់​”​។​

​លោក​បាន​គូស បញ្ជាក់ថា បង្គន់​ត្រូវ​បានដាក់​បង្កប់​ពីក្រោម​ទ្រុង​ស្មៅ​គោ ដូចនេះ​នៅ ពេល​វា​ជុះនោម ទឹកនោម​នឹង​ហូរ​ចូល​អាង​ស្តុក​ដោយ​ឯកឯង​៕ ប្រែ​សម្រួលៈ ខុម