មែន​ក៏​អី​? អង់គ្លេស បញ្ជូន​ដង្កូវ​ទៅ​ស៊ី​រី និង​ស៊ូដង់​ខាងត្បូង ដើម្បី​ជួយ​ព​ន្លឿ​ន​ការព្យាបាល​របួស​

376
ចែករម្លែក

រដ្ឋាភិបាល​អង់គ្លេស នឹង​បញ្ជូន​ដង្កូវ​ដុក​ឌឿ ឬ maggot ទៅកាន់​តំបន់​សង្គ្រាម​នានា​ដើម្បី​ជួយ ព​ន្លឿ​ន​ការព្យាបាល​របួស​ដែល​ឆ្លង​មេរោគ​។​

​នៅក្នុង​បណ្តា​ប្រទេស​ដែល​ខ្វះខាត​ការផ្គត់ផ្គង់​ខាង​វេជ្ជសាស្ត្រ និង​បុគ្គលិក​ដែល​ទទួល​បានការ បណ្តុះ​បណ្តា​ត្រឹមត្រូវ ដង្កូវ​ទាំងនេះ​អាចជា “​អ្នក​ជួយសង្គ្រោះ​ជីវិត​” តាមរយៈ​ការសម្អាត កោសិកា​ងាប់ និង​ទប់ស្កាត់​កុំឱ្យ​របួស​ឆ្លង​មេរោគ​។​

​សូមបញ្ជាក់ថា ទាំង​អំឡុង​សង្គ្រាមស៊ីវិល​អាមេរិក និង​សង្គ្រាមលោកលើកទី​១ ដង្កូវ​ដុក​ឌឿ​ត្រូវ បាន​ប្រើប្រាស់​ដើម្បី​ការពារ​ការកើត​ដំបៅ​រលួយ បន្ទាប់ពី​អ្នកវិទ្យាសាស្ត្រ​ម្នាក់​ឈ្មោះ វីលៀម បែ​រី​ន (William Baerin) បាន​សង្កេតឃើញថា ទាហាន​មាន​ភាគរយ​តិច​ដែល​ស្លាប់ ដោយសារ​របួស ប្រសិនបើ​របួស​របស់​ពួកគេ​ត្រូវបាន​លាប​ពពោក​ដោយ​ដង្កូវ​ដុក​ឌឿ​។

​ក្រសួង​អភិវឌ្ឍន៍​អន្តរជាតិ (Department for International Development) របស់​អង់គ្លេស ដែល​បានរួម​ចំណែក​ជួយ​ដល់​គម្រោង​មាន​ទំហំ​ទឹកប្រាក់ ២៥០.០០០ ដុល្លារ​នេះ​ជឿជាក់ថា ដង្កូវ​ដុក​ឌឿ​អាចជួយ​សង្គ្រោះ​ជីវិត និង​អវយវៈ​របស់​មនុ​ស្សបាន​តាមរយៈ​ការព្យាបាល ២៥០ របួស​ក្នុង​មួយថ្ងៃ​ដូចជា​នៅ​ប្រទេស​ស៊ី​រី និង​ប្រទេស​ស៊ូដង់​ខាងត្បូង​ជាដើម​៕