មែន​ក៏​អី​! ឥទ្ធិពល​ផ្លែ​ទុរេន ទោះ​ផឹក​ស្រវឹង​ក៏​ផ្លុំ​វាស់​ជាតិ​អាល់កុល​មិនឃើញ​

1334
ចែករម្លែក

បុរស​ម្នាក់​នៅ​ប្រទេស​ចិន ត្រូវបាន​ប៉ូលិស​ឃាត់​ឱ្យ​ឈប់​ខណៈពេល​កំពុងបើក​បរ ដើម្បី​វាស់​ជាតិ​អាល់កុល ប៉ុន្តែ​ទោះ​ផ្លុំ​យ៉ាងណា​ក៏​រក​មិនឃើញ​ដោយសារ​ឥទ្ធិពល ផ្លែ​ទុរេន​។​
​ ​
យោងតាម​គេហទំព័រ​វីដេអូ Pear Video របស់​ចិន បានឱ្យដឹងថា បុរស​ខាងលើ​ដែល​គេ មិន​បញ្ចេញ​ឈ្មោះ​រស់នៅ​សង្កាត់​យូ​តុង (Rudong) ខេត្ត​ជាំ​ង​ស៊ូ (Jiangsu) ប្រទេស​ចិន ត្រូវ​ប៉ូលិស​ឃាត់​ឱ្យ​ឈប់​ដើម្បី​វាស់​ជាតិ​អាល់កុល ព្រោះ​សង្ស័យថា​ស្រវឹង​ហើយ បើកបរ​។​
​ ​
ទោះជា​យ៉ាងណា ប៉ូលិស​វាស់​មិនឃើញ​កម្រិត​ជាតិ​អាល់កុល​នៅក្នុង​ខ្លួន​បុរស នោះឡើយ ហើយ​បុរស​នោះបាន​អះអាង​បែប​ចំអក​លេងសើច​នឹង​ប៉ូលិស​ថា “​ខ្ញុំ​ទើបតែ​ហូប​ទុរេន​រួច​”​។​
​ ​
ដោយ​មិន​អស់ចិត្ត ប៉ូលិស​បានធ្វើ​តេស្ត​ឈាម​បុរស​នោះ ហើយ​នៅតែ​រក​មិនឃើញ ទៀត ក៏​ដោះ​លែងឱ្យ​ទៅវិញ​។ ដោយ​សង្ស័យ​ចំពោះ​ការអះអាង​របស់​បុរស​នោះ ប៉ូលិស​មូលដ្ឋាន​ក៏បាន​ពិសោធ​ខ្លួន​សាក​មើលថា តើ​វា​ពិត​មែនឬ​អត់​។
​ ​
នៅក្នុង​ការពិសោធ ពួកគេ​បាន​ផឹកស្រា ហើយ​ហូប​ផ្លែ​ទុរេន​។ រយៈពេល​ប្រមាណ ៣ នាទី​ក្រោយ​បរិភោគ​ទុរេន ពួកគេ​បាន​ផ្លុំ​វាស់​ជាតិ​អាល់កុល ហើយ​លទ្ធផល​ចង់​ដាច់​ផ្ងារ គឺ​ពិតជា​ពិនិត្យ​មិនឃើញ​ជាតិ​អាល់កុល​មែន​៕ ប្រែ​សម្រួលៈ​ខុម​