មែន​នី ប៉ា​គី​អៅ ផ្តល់​ផ្ទះ ការងារ​ថ្មី​និង​លុយ​ដល់​អ្នកលក់​ការ៉េម​កី​ម្នាក់​

1482
ចែករម្លែក

​ព្រឹទ្ធសមាជិក​និង​ជា​កំពូល​អ្នក​ប្រដាល់​ពិភពលោក មែន​នី ប៉ាក​គី​អៅ បាន​ផ្តល់អោយ​អ្នកលក់​ការ៉េម​កី​សាមញ្ញ​ម្នាក់​នូវ​ការភ្ញាក់ផ្អើល​មួយ​ក្នុង​ជីវិត​របស់គាត់​។​ដោយ​ក្នុងការ​​ចុះ​ជួប​តែមួយ​លើក អ្នក​ន​យ​បាយ​ក្លាយ​មកពី​អ្នក​ប្រដាល់​រូបនេះ បានអោយ​អ្នកលក់​ការ៉េ​កី​តាមផ្លូវ​នូវ​លុយ ផ្ទះ ដី​មួយ​ដុំ​និង​ការងារ​ថ្មី​មួយ​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​រូបនេះ ប៉ាក​គី​អៅ បាន​រង់ចាំ​នៅក្នុង​រថយន្ត​របស់គាត់​នៅពេល​សហការី​ម្នាក់​ហៅ​ទិញ​ការ៉េម​កី​ដើម្បី​ជួយ​សម្រន់​កំដៅ​។​សហការី​នេះ​តែង​​សំគាល់ថា បុរស​លក់​ការ៉េម​កី​នេះ​ជា​មនុស្ស​ស្លូតបូត​និង​តែងតែ​ជួយ​ទិញ​ការ៉េម​កី​របស់គាត់​ពេល​នាង​ធ្វើដំណើរ​ឆ្លងកាត់​។​

​នាង​បាន​ទិញ​ការ៉េម​កី និង​បាន​ហុច​មួយ​ដើម​អោយ​ប៉ាក​គី​អៅ ស្រាប់តែ​លោក​បាន​និយាយថា “​ហៅ​គាត់​ឈប់​”​។​

​អ្នកលក់​ការ៉េម​ភ្ញាក់ផ្អើល​ពេល​នាង​ណែនាំ​គាត់​អោយ​ស្គាល់​អោយ​ស្គាល់​នរណាម្នាក់ ហើយ​វា​គឺ មែន​នី ប៉ាក​គី​អៅ​។​

​បើតាម​សហការី ប៉ា​គី​អៅ​ដំបូង​អោយ​លុយ​អ្នកលក់​ការ៉េម​៣.០០០​ប៉េ​សូ​(៥៦​ដុល្លារ​) តែ​ក្រោយពី​ដឹងថា​បុរស​នេះ​ទើប​កើត​ជម្ងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​មានកូន​៣​នាក់​ដែល​មិនអាច​មានលទ្ធភាព​ចូល​សាលា ទើប​ប៉ាក​គី​អៅ​អោយ​៣០.០០០​ប៉េ​សូ​ទៀត​។​

​ប៉ាក​គី​អី​បាន​សួរថា​”​តើ​អ្នករស់នៅ​ក្នុងផ្ទះ​ជួល​? សប្តាហ៍​ក្រោយ ខ្ញុំ​នឹង​អោយ​ផ្ទះ​អ្នកមួយ​និង​ដី​មួយ​ដុំ​”​។​

​បុរស​លក់​ការ៉េម​កី បាន​ស្រក់​ទឹកភ្នែក​ក្រោយ​ឮ​សម្តី​របស់​ប៉ាក​គី​អៅ​។​គាត់​ក៏​នឹង​លែង​បាន​លក់​ការ៉េម​កី​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ​តទៅទៀត ដោយ​ប៉ាក​គី​អៅ​និង​សហការី​សន្យា​​រក​ការងារ​នៅ​វិទ្យាល័យ​មួយ​ជូន​៕ដោយ៖វាសនា

ប៉ា​គី​អៅ ជួប​អ្នកលក់​ការ៉េម​កី ដោយ​ចៃដន្យ​ក្នុង​ដំណើរ​ទៅ​មណ្ឌល​របស់លោក​