ម៉ន សា​ម៉េ​ត សាក​កណ្ដាប់ដៃ​ជាមួយ យ៉​ត កាតា​ន់​យូ​

490
ចែករម្លែក
  • 5
    Shares

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នៅ​រសៀល ថ្ងៃទី​៦ មេសា ខាងមុខនេះ អ្នក​ប្រដាល់​កម្ពុជា ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ យ៉​ត កាតា​ន់​យូ (Yorth Katanyou) ជា​លើកដំបូង ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា ពីមុនៗ​មក​ទេ តែ យ៉​ត កាតា​ន់​យូ គេ​ទើបតែ​បញ្ចប់​ការប្រកួត ក្នុង​ព្រឹត្តិការណ៍ ដណ្ដើម​ខ្សែក្រវាត់ កាលពីពេល​ថ្មីៗ​នេះ​។ ទោះបី​ការប្រកួត​នោះ គេ​មិនបាន​ឈាន ទៅកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ក៏ពិតមែន តែ​អ្នក​ប្រដាល់​រូបនេះ មិន​អន់​ឡើយ​។ មួយ​ព្រឹត្តិការណ៍ ដែលមាន ៤ ប្រកួត​នោះ គេ​ប្រកួត​ចាញ់​តែ លន បញ្ញា របស់​សមាគម​ប្រដាល់ ក្រសួងការពារជាតិ តែមួយ​រូប​គត់។

ម៉ន សា​ម៉េ​ត និង ​យ៉​ត កាតា​ន់​យូ​

កាលនោះ គេ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម តែ​ពេលនេះ គេ​បន្ថយ​ទម្ងន់ មក​ប្រកួត​ត្រឹម ៥៧ គីឡូក្រាម​ប៉ុណ្ណោះ ។ គេ​មិនសូវ​ចូលចិត្ត​ប្រើ​កែង ក៏ពិតមែន តែ​កណ្ដាប់ដៃ ជង្គង់ និង​ការប្រើ​ជើង ដើម្បី​ទាត់ គេ​ធ្វើ​បានល្អ ហើយ​គេ​មាន​សមត្ថភាព​ការពារ បាន​រឹងមាំ​ល្អ​ណាស់ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៤​ដង ឈ្នះ​៥២​ដង ចាញ់​១២​ដង​។​

​ចំពោះ សា​ម៉េ​ត វិញ គេ​មាន​ប្រវត្តិ​ប្រកួត រហូត​ជាង ១០០ ដង​ឯណោះ ។ គេ​ជា​អ្នក​ប្រដាល់​ចិត្តធំ និង​មាន​ស្នៀត​វ៉ៃ សំបូរបែប​តែម្ដង គ្រាន់តែ​ពេលខ្លះ គេ​ហាក់ដូចជា​បំពាន គូប្រកួត​តែប៉ុណ្ណោះ ។ ការជួបគ្នា​លើកដំបូង របស់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ជ័យជំនះ បាន​មកលើ​អ្នក​ប្រដាល់​រូប​ណា ?​។​

ឈាន ហុង និង កេ​ន សាក់​

​អ្នក​ប្រដាល់ ឈាន ហុង សមាគម​ប្រដាល់ ក្រសួងការពារជាតិ ដែល​បាត់​ឱកាស​ប្រកួត ជាមួយ​អ្នក​ប្រដាល់​បរទេស ២-៣ ឆ្នាំ​មកហើយ​នោះ គេ​មានឱកាស​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ កេ​ន សាក់ (Ken Sak) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ឈាន ហុង បាន​បោះបង់ចោល សង្វៀន​ប្រដាល់​មួយរយៈ​ហើយៗ ការវិលត្រឡប់​មកវិញ​នេះ គេ​មិនទាន់​ដែល​ឡើង ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស នៅឡើយ​ទេ គេ​ដាក់​ឲ្យ​ប្រកួត​តែ​ជាមួយ អ្នក​ប្រដាល់​រួម​ជាតិ​តែប៉ុណ្ណោះ ។ ពេលនេះ ឱកាសល្អ​របស់ ឈាន ហុង បាន​វិល​មកវិញហើយ តែ​មិនដឹងថា គេ​ដណ្ដើមបាន​ជ័យជំនះ ឬ​បរាជ័យ​នោះទេ​។​

​គេ​ន សាក់ គេ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជាច្រើន​ដង​ដែរ​ហើយ គេ​មិនសូវ​ជា​អស្ចារ្យ​នោះទេ តែបើ​គូប្រកួត មាន​កម្លាំង និង​កលល្បិច​ក្រោម​គេ​នោះ នឹង​ជួប​ការលំបាក់​ហើយ ។ កែង និង ជង្គង់ ឈាន ហុង អាច​យកឈ្នះ​កេ​ន សាក់​បាន​ឬទេ ? ៕v