ម៉ាក​ប្រពៃណី​បញ្ចោ​ញ​កម្លាំង​រស់​រវើក​ថ្មី​

284

​អ្នក​រៀបរៀងៈ ពេលនេះ​យើង ខ្ញុំ​សូម​បន្ត​និទាន “​រឿង​ចិន​” ដើម្បី​ឧទ្ទេសនាម​អំពី​កំណែទម្រង់ ផ្នែក​ផ្គត់ផ្គង់ របស់​ប្រទេស​ចិន និង​ផ្សព្វផ្សាយ​អំពី​ការ អភិវឌ្ឍ​របស់​សហគ្រាស​ម៉ាក​ប្រពៃណី មួយ​ក្នុងប្រទេស​ចិន ។​

​នៅ​ឆ្នាំ​១៩៩៧ លោក​គួ យូ​លីន បានបញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ ពេទ្យ​ចិន​សែ ហើយ​ចូល ធ្វើការ​នៅ ក្រុមហ៊ុន​ឱសថ​-​ស ខេត្ត​យូ​ន​ណាន​គ្រុប ។ ពេល​ដំបូង លោក​ធ្វើការ​ជា​អ្នក ខ្ចប់​ថ្នាំ​ម្នាក់ តែ​បន្ទាប់មក ក្រោម​កិច្ចខិតខំ ប្រឹងប្រែង លោក​បាន​ក្លាយជា​អ្នកទទួល ខុសត្រូវ​នៃ​ផលិតកម្ម​ថ្នាំ​សំខាន់ ។ ក្នុង រយៈពេល​២០​ឆ្នាំ​កន្លង​ទៅនោះ លោក បាន​ធ្វើជា​អ្នក​សាក្សី​នៃ​ដំណើរ​វិវឌ្ឍន៍ និង​ការ​បញ្ចោ​ញ កម្លាំង​រស់​រវើក​ថ្មី​របស់​សហគ្រាស​ម៉ាក​ប្រពៃណី​ដ៏​ល្បីល្បាញ​នេះ ។​

​តាមពិត ពេល​ដំបូង​ដែល លោក​បាន​រក​ការងារ​ធ្វើ​នេះ វា​មិនអាច ថា​ជា​ការងារ​ល្អ​មួយ​នោះទេ ។ មិត្ត​រួម ថ្នាក់​ច្រើន​របស់លោក​បាន​ទៅ​ប្រកប​អាជីព​ពាណិជ្ជកម្ម​លក់ដូ​រ​ថ្នាំ តែ​ពេល នោះ ក្រុមហ៊ុន​ឱសថ​-​ស ខេត្ត​យូ​ន​ណាន គ្រាន់តែ​ជា​រោងចក្រ​តូច​មួយ ដែល​ហាក់ដូចជា​សិប្ប​ដ្ឋា​ន តូច​មួយ​មើលទៅ ។ ក្នុង​រយៈពេល​៣​ខែ​ដំបូង លោក ធ្វើការ​ខ្ចប់​ថ្នាំ​ដោយ​ដៃ​ជា​រៀងរាល់ថ្ងៃ ។
​ ​
​កាលនោះ ក្រុមហ៊ុន​ឱសថ​-​ស ខេត្ត​យូ​ន​ណាន​មិនអាច​បំពេញតម្រូវការ​នៃ​ទីផ្សារ​ទេ​ដោយមាន ប្រភេទ​ថ្នាំ តិចតួច ហើយ​មាន​ផលិតផល​សំខាន់​តែ ពីរ​ប្រភេទ គឺ​ថ្នាំលេប និង​ថ្នាំ​ឆុង ។ ចំណែក​ថ្នាំ​បាញ់​ក៏បាន​ផលិត​ខ្លះៗ​ដែរ តែមាន​ចំនួន​តិចតួច​ណាស់ ។​

​ថ្នាំលេប និង​ថ្នាំ​ឆុង ដែលមាន លក្ខណៈ​ប្រពៃណី​នោះ​ត្រូវគេ​ប្រើប្រាស់ មិន​ច្រើន​ទេ ដែល​បានធ្វើ ឱ្យ​ក្រុមហ៊ុន ជួបនឹង​ការលំបាក​ក្នុងការ​ពង្រីក​ទំហំ ផលិតកម្ម ។ ចំណែក​ថ្នាំ​បាញ់​ដែលជា ថ្នាំ​ប្រភេទ​ថ្មី​មួយ អាច​ផ្តល់​ការងាយ ស្រួល​ដល់​អ្នកប្រើប្រាស់ ហើយ​ស័ក្តិសម នឹង​ឱសថ​-​សរ​បស់ ខេត្ត​យូ​ន​ណាន ។ ដូច្នេះ​វា​បានធ្វើឱ្យ​ឱសថ​-​ស​របស់​ខេត្ត យូ​ន​ណាន​ទទួលបាន​ការពេញនិយម កាន់តែច្រើន​តាម​ទីផ្សារ​ទាំង​ក្នុង​និង ក្រៅប្រទេស​ចិន ។​

​លោក គួ យូ​ពី​ន បាន​បញ្ជាក់ថា ជាការ​ពិត បើសិនជា​យើង​គ្រាន់តែ​គិតគូរ​ពី​ការខិតខំ​ពង្រីក ទំហំ​ផលិតកម្ម នោះ វា​នៅតែ​ជា​រូបមន្ត​ផលិតកម្ម​ប្រពៃណី​ផង ។ ដូច្នេះ​យើង​ត្រូវតែកំណត់ យុទ្ធសាស្ត្រ ត្រឹមត្រូវ​តាម​ទីផ្សារ វា​មាន​សារសំខាន់​ណាស់ ។ ក្រុមហ៊ុន​យើងខ្ញុំ​បាន​លើកកម្ពស់ កម្រិត​ថ្នាក់​នៃ ផលិតកម្ម​ថ្នាំ ដោយបាន​ប្រែក្លាយ​ពី ផលិតកម្ម​ថ្នាំ​តែ​ប៉ុន្មាន​ប្រភេទ​ទៅជា​ខ្សែ សង្វាក់​ផលិតកម្ម​ពេញលេញ ហើយ​មិន គ្រាន់តែ​បាន​ច្នៃប្រឌិត​នូវ​ផលិតផល ថ្នាំ​សម្រាប់​លេប ផឹក បិទ បាញ់ និង​លាប ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ច្របាច់​បញ្ចូល គ្នា​នូវ​ឱសថ​-​ស និង​ផលិតផល​ផ្សេងៗ ទៀតផង ។ ឈរលើ​ទស្សនៈ​នេះ ថ្នាំ​ដុស ធ្មេញ​ឱសថ​-​ស និង​បង់​បិទ​ដំបៅ​ឱសថ​-​ស បាន​ត្រូវ​បង្កើតឡើង និង​បានក្លាយ ទៅជា​ផលិតផល​សំខាន់​ពីរ​ប្រភេទ​របស់ ក្រុមហ៊ុន​ឱសថ​-​ស ខេត្ត​យូ​ន​ណាន ដែល​បាន​ត្រូវគេ​ប្រៀប​ថា​ជា​ផលិតផល កណ្តាប់ដៃ​ពីរ​ប្រភេទ ។​

​លោក​បន្តទៀតថា ផលិតផល កណ្តាប់ដៃ​ទាំងពីរ​ប្រភេទ​សុទ្ធ​តែមាន រឿង​ដែល​និទាន​មិន​អស់ ។ ឧទាហរណ៍ ថ្នាំដុសធ្មេញ​ឱសថ​-​ស​នេះ គឺជា​ផលិត ផល​ច្នៃប្រឌិត​ថ្មី ដោយបាន​ដាក់​ឱសថ​-​ស ទៅក្នុង​ថ្នាំដុសធ្មេញ ដែល​អាចធ្វើឱ្យ ថ្នាំដុសធ្មេញ​មាន​ប្រសិទ្ធភាព​កាន់តែ ខ្ពស់​ក្នុងការ​ថែរក្សា​ធ្មេញ និង​បានធ្វើឱ្យ ថ្នាំដុសធ្មេញ​ឱសថ​-​ស​នេះ​ដណ្តើមបាន ទីផ្សារ​ធំ​ទី​២ ក្នុងប្រទេស​ចិន​នៅ​ឆ្នាំ ២០១៥ ។​

​បច្ចុប្បន្ន ក្រុមហ៊ុន​ឱសថ​-​ស ខេត្ត​យូ​ន​ណាន គ្រុប អាច​ផលិត​ថ្នាំ​១៩ ប្រភេទ​ធំ សរុប​ជាង​៣០០​មុខ ចំណែក ចំណូល​របស់​ក្រុមហ៊ុន​បាន​កើនឡើង​ពី ជិត​២០០​លាន​យ័ន​នៅ​២០​ឆ្នាំមុន​ដល់ ជាង​២០.០០០​លាន​យ័ន​នៅ​ឆ្នាំ​២០១៥ ៕ ដោយ លី ម៉ា​វ​យី​ង​

​ខ្សែរ​សង្វាក់​ផលិតកម្ម​ដ៏​ទំនើប​នៃ​ក្រុមហ៊ុន​ឱសថ​-​ស ខេត្ត​យូ​ន​ណាន (​រូបថត​ដោយ Zhou Can)​