ម៉ាក​ហ្គ្រេ​ហ្គ័​រ​បង់លុយ​នៅក្រៅ​ឃុំ​៥០.០០០​ដុល្លារ​បន្ទាប់ពី​វាយ​បំបែក​កញ្ចក់​ឡានក្រុង​គូប្រជែង​

891
ចែករម្លែក

​ជា​មនុស្ស​ជឿជាក់​លើ​ខ្លួនឯង ជ្រុល និង​ច្រងេងច្រងាង ខូ​ន័​រ ម៉ាក​ហ្គ្រេ ហ្គ័​រ​មិនដែល​ខ្លាច​តតាំង ជាមួយនឹង អាជ្ញាធរ​នោះឡើយ​។​

​គាត់​ពាក់អាវ​ក្រៅ​ធ្វើ​ពី​រោមសត្វ និង​អង្គុយ​លើ​កៅអី​យោល​យោគ​នៅ​សន្និសីទ​ព័ត៌មាន​កើប​ទ្រព្យ សម្បត្តិ​ចេញ ពី​ថ្វីមាត់ ក្នុង​អាជីព​ប្រដាល់​របស់ខ្លួន និង ទាមទារ​ឱ្យ​ថៅកែ​របស់គាត់​កាត់​ម្ចាស់ ឧបត្ថម្ភ ចេញពី​គាត់​ក្នុងការ​ផ្សព្វផ្សាយ MMA ដែល​ធ្វើឱ្យ​គាត់​ក្លាយជា​កីឡាករ​ល្បី​បំផុត​មួយរូប ខាង​រឿង​មិនល្អ ។​
​ ​
​អ្វីដែល​ម៉ាក​ហ្គ្រេ​ហ្គ័​រ​ចង់បាន គឺ គាត់​ទទួលបាន​ហ្នឹង​មិន​ថា សាច់ប្រាក់ រង្វាន់​ជើងឯក និង​ការរស់នៅ​ដ៏​ហ៊ី​ហា នោះឡើយ ។​

​បន្ទាប់ពី​ទទួល​ជ័យជម្នះ​មួយ​ផ្សេងទៀត​នៅក្នុង​ទីក្រុង​ញូវយ៉ក​ម៉ាក​ហ្គ្រេ​-​ហ្គ័​រ បាន​ដណ្តើម​ខ្សែ ក្រវាត់​មួយទៀត ពី​ក្របខ័ណ្ឌ UFC​និង​បានដាក់​ខ្សែក្រវាត់ ជើងឯក​ពីរ​ទៀត​នៅលើ​ស្មា​របស់គាត់ ។​
​ ​
​នៅ​សង្វៀន​ទីក្រុង​ញូវយ៉ក ១៧ ខែក្រោយ​មក ម៉ាក​ហ្គ្រេ​ហ្គ័​រ​កាន់តែ កំរោល​ខ្លាំង ដោយ​ប្រើ​ដំបង កៅអី និង រនាំង​ដែក​ធ្វើជា​អាវុធ​មិនមែន​កណ្តាប់ ដៃ​នោះទេ​។ ដោយ​ក្នុង​ខ្លួន​ពោរពេញ​ដោយ​ការ សងសឹក​សកម្មភាព​ថ្មីៗ​បំផុត នេះ​របស់​ម៉ាក​ហ្រេ​ហ្គ័​រ​បានធ្វើឱ្យ​គាត់ ត្រូវ​ដេក​គុក​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​បង្ក​របួស ដល់​អ្នក​ប្រយុទ្ធ​ពីរ​នាក់​ដែល​ត្រៀម ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​ក្របខ័ណ្ឌ UFC223​។​
​ ​
​នៅ​ស្ងៀមស្ងាត់​និង​សុភាព រៀបសា​ម៉ាក​ហ្គ្រេ​ហ្គ័​រ មិនអាច​និយាយ​ច្រងេងច្រងាង​បង្កបញ្ហា នៅក្នុង​បន្ទប់ សវនាការ ញូវយ៉ក​បានទេ​។​
​ ​
​ម៉ាក​ហ្គ្រេ​ហ្គ័​រ​ត្រូវបាន​ចោទ ប្រកាន់​កាល ពីថ្ងៃ​សុក្រ​ទី​៦​មេសា​ពីបទ​ប្រព្រឹត្តល្មើស​ព្រហ្មទណ្ឌ កម្រិត​ស្រាល មួយចំនួន និង​បទល្មើស​វាយដំ​គេ​ក្នុង កម្រិត​មធ្យម​បន្ទាប់ពី​បង្ករឿង​ហេតុ​គប់ ឡានក្រុង​គូប្រជែង​នៅ​ព្រឹត្តិការណ៍ សន្និសីទកាសែត UFC នៅក្នុង​ទីក្រុង ញូវយ៉ក ។ គាត់​និយាយ​ដើម្បី​តែ​ទទួល ស្គាល់​ថា គាត់​យល់​ពី​លក្ខខណ្ឌ​នៃ​ការ ដោះលែង​ប៉ុណ្ណោះ ដោយ​និយាយថា “​មែនហើយ​ពិតជា​មាន​កិត្តិយស​ណាស់​”​។​

​ម៉ាក​ហ្គ្រេ​ហ្គ័​រ​ត្រូវបាន​ដោះលែង នៅក្រៅ​ឃុំ​ដោយ​បង់ប្រាក់​ធានា ៥០.០០០ ដុល្លារ ដែលជា​ចំនួន តិចតួច ប៉ុណ្ណោះ​សម្រាប់​អ្នក​ប្រយុទ្ធ​រូបនេះ ដែល​ទទួលបាន ៣០ លាន​ដុល្លារ​កាល ពី​ឆ្នាំមុន នៅក្នុង​ការ​ប្រដាល់​របស់គាត់ ទល់នឹង​ផ្ល​យ​មេ​វេ​ឌ័​រ​។ ម៉ាក​ហ្គ្រេ​ហ្គ័​រ​នឹង​ត្រឡប់មក​តុលាការ ម្តងទៀត​នៅ​ថ្ងៃទី ១៤ ខែមិថុនា ៕ ប្រែ​សម្រួល​: កញ្ញា​ដា​លី​ស​


​ម៉ាក​ហ្គ្រេ​ហ្គ័​រ ត្រូវបាន​ដោះលែង​បន្ទាប់ពី​បង់ ៥០.០០០ ដុល្លារ
#