ម៉ាក​ហ្គ្រេ​ហ្គ័​រ​បង់លុយ​នៅក្រៅ​ឃុំ ៥០.០០០ ដុល្លារ តែ​ត្រៀម​ឡើង​តុលាការ​ម្តងទៀត​នាពេលខាងមុខ បន្ទាប់ពី​វាយ​បំបែក​កញ្ចក់​ឡានក្រុង​គូប្រជែង​

1036
ចែករម្លែក

​ជា​មនុស្ស​ជឿជាក់​លើ​ខ្លួនឯង​ជ្រុល​និង​ច្រងេងច្រងាង ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ មិនដែល​ខ្លាច​តតាំង​ជាមួយនឹង​អាជ្ញាធរ​នោះឡើយ​។​

​គាត់​ពាក់អាវ​ក្រៅ​ធ្វើ​ពី​រោមសត្វ​និង​អង្គុយ​លើ​កៅអី​យោល​យោគ​នៅ​សន្និសីទ​ព័ត៌មាន កើប​ទ្រព្យសម្បត្តិ​ចេញពី​ថ្វីមាត់​ក្នុង​អាជីព​ប្រដាល់​របស់ខ្លួន និង ទាមទារ​ឱ្យ​ថៅកែ​របស់គាត់​កាត់​ម្ចាស់​ឧបត្ថម្ភ​ចេញពី​គាត់​ក្នុងការ​ផ្សព្វផ្សាយ MMA ដែល​ធ្វើឱ្យ​គាត់​ក្លាយជា​កីឡាករ​ល្បី​បំផុត​មួយរូប​ខាង​រឿង​មិនល្អ​។​

​អ្វីដែល​ម៉ាក​ហ្គ្រេ​ហ្គ័​រ​ចង់បាន គឺ គាត់​ទទួលបាន​ហ្នឹង មិន​ថា​សាច់ប្រាក់​រង្វាន់ ជើងឯក និង ការរស់នៅ​ដ៏​ហ៊ី​ហា​នោះឡើយ​។​

​បន្ទាប់ពី​ទទួល​ជ័យជម្នះ​មួយ​ផ្សេងទៀត​នៅក្នុង​ទីក្រុង​ញូវយ៉ក ម៉ាក​ហ្គ្រេ​ហ្គ័​របា​ន​ដណ្តើម​ខ្សែក្រវាត់​មួយទៀត​ពី​ក្របខណ្ឌ UFC និង​បានដាក់​ខ្សែក្រវាត់​ជើងឯក​២​ទៀត​នៅលើ​ស្មា​របស់គាត់​។​

​នៅ​សង្វៀន​ទីក្រុង​ញូវយ៉ក ១៧ ខែក្រោយ​មក ម៉ាក​ហ្គ្រេ​ហ្គ័​រ​កាន់តែ​កម្រោល​ខ្លាំង ដោយ​ប្រើ​ដំបង កៅអី និង​រនាំង​ដែក​ធ្វើជា​អាវុធ មិនមែន​កណ្តាប់ដៃ​នោះទេ​។ ដោយ​ក្នុង​ខ្លួន​ពោរពេញ​ដោយ​ការ​សងសឹក សកម្មភាព​ថ្មីៗ​បំផុត​នេះ​របស់​ម៉ាក​ហ្គ្រេ​ហ្គ័​រ​បានធ្វើឱ្យ​គាត់​ត្រូវ​ដេក​គុក​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​បង្ក​របួស​ដល់​អ្នក​ប្រយុទ្ធ​២​នាក់​ដែល​ត្រៀម​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​ក្នុង​ក្របខណ្ឌ UFC 223​។​

​នៅ​ស្ងៀមស្ងាត់​និង​សុភាពរាបសា ម៉ាក​ហ្គ្រេ​ហ្គ័​រ មិនអាច​និយាយ​ច្រងេងច្រងាង​បង្កបញ្ហា​នៅក្នុង​បន្ទប់​សវនាការ​ញូវយ៉ក​បានទេ​។​

​ម៉ាក​ហ្គ្រេ​ហ្គ័​រ​ត្រូវបាន​ចោទប្រកាន់​កាលពី​ថ្ងៃ​សុក្រ​ទី​៦​មេសា​ពីបទ​ប្រព្រឹត្តល្មើស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​មួយចំនួន និង​បទល្មើស​វាយដំ​គេ​ក្នុង​កម្រិត​មធ្យម បន្ទាប់ពី​បង្ករឿង​ហេតុ​គប់​ឡានក្រុង​គូប្រជែង​នៅ​ព្រឹត្តិការណ៍​សន្និសីទកាសែត UFC នៅក្នុង​ទីក្រុង​ញូវយ៉ក​។​

​គាត់​និយាយ​ដើម្បី​តែ​ទទួលស្គាល់ថា គាត់​យល់​ពី​លក្ខខណ្ឌ​នៃ​ការដោះលែង​ប៉ុណ្ណោះ ដោយ​និយាយថា “​មែនហើយ ពិត​ជាមាន​កិត្តិយស​ណាស់​”​។​

​ម៉ាក​ហ្គ្រេ​ហ្គ័​រ​ត្រូវបាន​ដោះលែង​នៅក្រៅ​ឃុំ​ដោយ​បង់ប្រាក់​ធានា ៥០.០០០ ដុល្លារ ដែលជា​ចំនួន​តិចតួច​ប៉ុណ្ណោះ​សម្រាប់​អ្នក​ប្រយុទ្ធ​រូបនេះ ដែល​ទទួលបាន ៣០ លាន​ដុល្លារ​កាលពី​ឆ្នាំមុន នៅក្នុង​ការ​ប្រដាល់​របស់គាត់​ទល់នឹង ផ្ល​យ មេ​វេ​ឌ័​រ​។ ម៉ាក​ហ្គ្រេ​ហ្គ័​រ​នឹង​ត្រឡប់មក​តុលាការ​ម្តងទៀត​នៅ​ថ្ងៃទី ១៤ មិថុនា​៕ ដោយ៖ កញ្ញាដាលីស

ម៉ាក​ហ្គ្រេ​ហ្គ័​រ ត្រូវបាន​ដោះលែង​បន្ទាប់ពី​បង់ ៥០.០០០ ដុល្លារ