ម៉ាក​ហ្គ្រេ​ហ្គ័​រ មិន​ចាប់អារម្មណ៍​នឹង​ស្ថានភាព​ទម្ងន់​របស់​ផ្ល​យ នៅឯ​ការ​ថ្លឹង​ទម្ងន់​មុន​ការប្រកួត​ថ្ងៃស្អែក​នេះ​

940
ចែករម្លែក

ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ បាន​ចោទប្រកាន់ ផ្ល​យ មេ​វេ​ឌ័​រ ថា​ធ្វើឱ្យ​ខ្លួនឯង មាន​រូបរាង​អន់​បំផុត ដែល​គាត់​ពុំ​ធ្លាប់​បានឃើញ​ពីមុន បន្ទាប់ពី​អ្នក​ប្រដាល់​អៀរ​ឡង់​នេះ​មាន​ទម្ងន់​ធ្ងន់​ជាង​អ្នក​ប្រដាល់​អាមេរិក ជិត ៤ ផោន (១,៨ គីឡូក្រាម​) កាលពី​ថ្ងៃ​សុក្រ​។​

​ដោយមាន​ទម្ងន់ ១៥៣ ផោន (៦៩ គីឡូក្រាម​) កីឡាករ​អៀរ​ឡង់​រូបនេះ​គឺ​បាន​ស្ថិតក្រោម​កម្រិត​ទម្ងន់​មធ្យម​តែ ១ ផោន​ប៉ុណ្ណោះ ប៉ុន្តែ​ធ្ងន់​ជាង មេ​វេ​ឌ័​រ ដែលមាន​ទម្ងន់ ១៤៩,៥ ផោន (៦៧,៨ គីឡូក្រាម​)​។​

​ស្រដៀង​គ្នា​ទៅនឹង​ការប្រកួត​ឆ្នាំ ២០០៧ របស់គាត់​ជាមួយនឹង​កីឡាករ រីក​គី ហាត​តុ​ន អ្នក​ប្រដាល់ ផ្ល​យ មេ​វេ​ឌ័​រ ត្រូវបាន​គេ​ចម្អក​យ៉ាងខ្លាំង​នៅក្នុង​ទីក្រុង​កំណើត​របស់គាត់ ខណៈដែល​អ្នកគាំទ្រ​រប​ស់​គូប្រជែង​វ័យ ២៩ ឆ្នាំ​របស់គាត់​មាន​ចំនួន​ច្រើន​លើសលប់​។​

​ជាថ្មី​ម្តងទៀត​គាត់​ក៏​មើលទៅ​ស្ថិតនៅក្នុង​រូបរាង​ដ៏​ល្អ​ដែរ ហើយ​ការ​ចូលមក​ប្រកួត​ក្នុង​ទម្ងន់​ស្រាល​ជាង​ដូច្នេះ​គឺ​គ្មានអ្វី​សង្ស័យ​ទេ គឺ​ដោយសារ​គាត់​ព​ន្លឿ​ន​ការហ្វឹកហាត់ ដែល​បានរួម​ចំណែក​យ៉ាងច្រើន​ដល់​ភាពជោគជ័យ​របស់គាត់​នាពេល​កន្លងមក និង​ជា​គុណសម្បត្តិ​មួយ ដែល​គាត់​រំពឹងថា​នឹង​យកមក​ផ្តួល​ម៉ាក​ហ្គ្រេ​ហ្គ័​រ​។​

​អ្នក​ប្រដាល់​អៀរ​ឡង់​នេះ​បាន​និយាយ​បន្ទាប់ពី​គាត់​បាន​ថ្លឹង​គីឡូ​នៅ​សង្វៀន T-Mobile Arena នៃ​ទីក្រុង​ឡាស​វេ​ហ្គាស​ថា “​គាត់ (​ផ្ល​យ​) ពោរពេញ​ទៅដោយ​ជាតិ​ទឹក ដែលជា​រូបរាង​ដ៏​អន់​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​គាត់​។ នោះ​ជា​រូបរាង​ដ៏​អន់​បំផុត​ដែល​ខ្ញុំ​បានឃើញ​ចំពោះ​គាត់​។ គាត់​មើលទៅ​មិនមាន​រូបរាង​ពេញលក្ខណៈ​ទេ ខ្ញុំ​នឹង​ផ្តួល​គាត់​យ៉ាង​ស្រួល​”​។​

“​ខ្ញុំ​ជា​អ្នក​ប្រដាល់​អាជីព​ម្នាក់ ខ្ញុំ​បានធ្វើឱ្យ​កើន​ទម្ងន់​។ វា​គឺ​អំពី​ការលះបង់ ការប្តេជ្ញា ការ​ផ្តោតអារម្មណ៍ ខ្ញុំ​បានធ្វើ​វា ហើយ​វា​គឺ​ប៉ុណ្ណឹង​ឯង​។ ខ្ញុំ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ដូចដែល​គ្រប់គ្នា​អាច​ប្រាប់​បាន​។ ខ្ញុំ​ត្រៀម​រួចរាល់​ហើយ​។ (​ខ្ញុំ​នឹងមាន​មាឌ​) ធំ​ជាង​គាត់​ច្រើនណាស់ (​នៅ​យប់​ប្រយុទ្ធ​គ្នា​) ។ ខ្ញុំ​នឹង​ដាល់​ចេញ​ក្នុង​ទម្ងន់ ៧៧ គីឡូក្រាម​។ អ្នកឯង​នឹងមិន​អាច​ឈ្នះ​ជនជាតិ​អៀរ​ឡង់​ម្នាក់នេះ​បានទេ​។ ឡាស​វេ​ហ្គាស​គឺជា​របស់​យើង ឥឡូវនេះ​។ ខ្ញុំ​នឹង​បញ្ឈប់​គាត់​ក្នុង​ទឹក​ទី​៤​។ តោះ​យើង​មើល​តើ​គាត់​អាច​ទ្រាំទ្រ​បានទេ​។ គាត់​កំពុង​នៅ​ទីនោះ​ក្តាប់ដៃ​ទាំង​ភ័យ​ខ្លួន​”​។​

​មេ​វេ​ឌ័​របា​ន​ច្រានចោល​ការចម្អកឡកឡាយ​របស់​គូប្រជែង​របស់គាត់ នៅមុន​អ្វីដែល​គាត់​ទទូចថា​នឹង​ជាការ​ប្រកួត​ចុងក្រោយ​របស់គាត់ ហើយ​បាន​ការពារ​ការសម្រេច​ចិត្ត​របស់គាត់​ដើម្បី​ឱ្យមាន​ទម្ងន់​ស្រាល​។​

​មេ​វេ​ឌ័​រ​និយាយថា “​ទម្ងន់​មិនអាច​ឱ្យ​អ្នកឈ្នះ​ការប្រកួត​ទេ ខំ​ប្រយុទ្ធ​ទើប​ធ្វើឱ្យ​ឈ្នះ​ការប្រកួត​។ វា​នឹងមិន​ចំណាយពេល​ច្រើន​ទឹក​ទេ​។ កត់សម្គាល់​សម្តី​ខ្ញុំ​ទុក​ចុះ​។ វា​នឹង​ជាការ​ប្រកួត​ចុងក្រោយ​របស់​ខូ​ន័​រ​ដូចគ្នា​។ អ្នកគាំទ្រ​មិនអាច​វាយ​ជំនួស​គាត់​បានទេ ។ វា​គឺ​អាស្រ័យ​លើ​អ្នក​ប្រកួត​តែ​ពីរ​នាក់​លើស​ង្វៀន​ប៉ុណ្ណោះ​”​។

​គួរ​បញ្ជាក់ថា ការប្រកួត​នេះ​នឹងធ្វើ​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស នៅ​យប់​ថ្ងៃ​សៅរ៍​នេះ គឺ​ត្រូវ​នឹង​ព្រឹក​ម៉ោង ១០ ថ្ងៃអាទិត្យ​នៅ​កម្ពុជា​៕ ដោយ៖ កញ្ញាដាលីស

ខូ​ន័​រ និង ផ្ល​យ នឹង​ប្រកួត​ព្រឹកស្អែក​នេះហើយ

#