ម៉ាក ហ៊ូ​ដ​សិន សម្រេចចិត្ត​ចូល​និវត្ត​ក្នុង​វ័យ​៣៥

258

​កីឡាករ ម៉ាក ហ៊ូ​ដ​សិន (Mark Hudson) ប្រធាន​ក្រុម Huddersfield បាន​ចូល​និវត្ត មុន​រដូវ​កាល​ថ្មី​ព្រី​មី​ញ៉េ​លី​ក​ចាប់ផ្តើម​និង​បាន​ចូលរួម​ជាមួយ​ក្រុមការងា​រ​បង្វឹក​កីឡាករ​ចំណូល​ថ្មី​ផងដែរ​។​
​ ​
​ខ្សែការពារ​វ័យ​៣៥​ឆ្នាំ​រូបនេះ​មានឱកាស​បង្ហាញមុខ​នៅ​ក្របខណ្ឌ​កំពូល​នេះ​ជា​លើក​ទី​៣ បន្ទាប់ពី​បានបង្ហាញ​មុខ​ពីរលើក​កន្លងមក​ជាមួយ​ក្រុម Crystal Palace និង Cardiff ។​
​ ​
​ហ៊ូ​ដ​សិន បាន​លេង​ជិត​៥០០​ប្រកួត​ក្នុង​អាជីព​របស់ខ្លួន ហើយ​ក្នុងនោះ​មាន​ជាង​១០០​ប្រកួត ក្នុង​រយៈពេល​បី​រដូវ​កាល​។​
​ ​
​ហ៊ូ​ដ​សិន បាន​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ ជាមួយ Huddersfield កាលពី​ខែមេសា​ឆ្នាំ​២០១៦ ហើយ​បើទោះបីជា​តួនាទី​ពិតប្រាកដ​របស់ខ្លួន​ក្នុង​ក្រុមការងារ​បង្វឹក​របស់​លោក ដេវីដ វែក​ន័​រ (David Wagner) មិនទាន់​ត្រូវបាន​កំណត់​ក៏ ដោយ​ក៏​វា​គឺជា​ពេលវេលា​អន្តរ​កាលដែល​ត្រូវ​រង់ចាំ យ៉ាង​អន្ទះសា​។​
​ ​
​លោក វែក​ន័​រ បាន​និយាយថា “​ខ្ញុំ​សប្បាយចិត្ត​ដែល ម៉ាក ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុមការងារ បង្វឹក​របស់ខ្ញុំ​។ ថ្ងៃ​ពីថ្ងៃ​ដំបូង​របស់ខ្ញុំ​នៅ​អង់គ្លេស ម៉ាក​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ភាព​វិជ្ជមាន ដ៏​ធំធេង​”​។​
​ ​
​លោក​បន្តថា “​ម៉ាក បានរួម​ចំណែក ដើម្បី​ជ័យជម្នះ​របស់​ក្លឹប​កាលពី​ឆ្នាំ​២០១៦​និង​២០១៧ ហើយ​គាត់​ធ្វើ​បានល្អ​ទាំង​ក្នុង​និង​ក្រៅ​ទីលាន​ប្រកួត​។ ខ្ញុំ​ជឿ ថា លក្ខណៈសម្បត្តិ​ដែល ម៉ាក មាន​ជា​មនុស្ស​ធម្មតា​និង​ក្នុងនាម​ជា​កីឡាករ គួរ តែ​ធ្វើ​ឲ្យ​ក្លាយជា​គ្រូបង្វឹក​ឆ្នើម​ម្នាក់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉ាក ហ៊ូ​ដ​សិន (Mark Hudson)