ម៉ាក ហ្សា​ក់​ឃើ​បឺ​ក និង​ភរិយា​ប្រកាស​អំពី​កំណើត​កូន​ទី​ពីរ ជាមួយនឹង​រូបថត​គ្រួសារ​ដ៏​គួរឱ្យ​រំភើប​

855
ចែករម្លែក

​ភរិយា​របស់ ម៉ាក ហ្សា​ក់​ឃើ​បឺ​ក លោកស្រី ព្រី​ស៊ី​ឡា ចាន់ បានផ្តល់​កំណើត​កូនស្រី​ទី ២ របស់​ពួកគេ​ហើយ​។ នេះ​បើតាម​ប្រភពព័ត៌មាន​ដេលី​មែ​ល​កាលពី​ថ្ងៃទី ២៨ សីហា​។​

​លោកស្រី​ចាន់​បានផ្តល់​កំណើត​ទារក​នេះ​នៅ​ខែសីហា ហើយ​ប្តី​ប្រពន្ធ​នេះ​បានដាក់​ឈ្មោះ​កូនស្រី​ថា អ័​រ​ហ្គេ​ស (​មានន័យថា ខែសីហា​)​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​ចែករំលែក​ព័ត៌មាន​អំពី​កំណើត​នេះ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​សីហា​ជាមួយនឹង​លិខិត​ចំហរ​មួយ​និង​រូបថត​ដ៏​គួរឱ្យ​រំភើប​នៃ​កូនស្រី​ឈ្មោះ ម៉ាក់ របស់​ពួកគេ ដែល​កំពុង​លេង​ជាមួយ​ប្អូនស្រី​ថ្មី​របស់​នាង​។​

​លោក​ហ្សា​ក់​ឃើ​បឺ​ក បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា “​ព្រី​ស៊ី​ល​ឡា​និង​ខ្ញុំ​សប្បាយរីករាយ​ខ្លាំងណាស់​ក្នុងការ​ស្វាគមន៍​កូនស្រី​អ័​រ​ហ្គេ​ស​! យើង​បាន​សរសេរ​សំបុត្រ​មួយ​ឱ្យ​នាង​បានដឹង​អំពី​ពិភពលោក ដែល​យើង​សង្ឃឹមថា​នាង​នឹង​ធំ​ដឹងក្តី​នៅក្នុង​នោះ ហើយ​សង្ឃឹមថា​នាង​នឹង​មិនធំ​ឡើង​លឿន​ពេក​នោះទេ​”​។​

​មហាសេដ្ឋី​អ៊ី​ន​ធឺ​ណេ​ត​រូបនេះ​បាន​បន្ថែមថា​ឪពុកម្តាយ​ដ៏​មាន​មោទនភាព​នេះ​ពីដំបូង​ធ្លាប់បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​ម៉ាក់ នៅពេលដែល​នាង​បានចាប់កំណើត​នៅក្នុង​ពិភពលោក ដែល​ពួកគេ​សង្ឃឹមថា​នាង​នឹង​ធំ​ឡើង​នៅ​ក្នុងនោះ​។​

​លោក​ម៉ាក ហ្សា​ក់​ឃើ​បឺ​ក បាន​សរសេរ​ទៅ​អ័​រ​ហ្គេ​ស​ថា “​ប៉ុន្តែ​ជាជាង​សរសេរ​អំពី​ការ​ធំ​ដឹងក្តី យើង​ចង់​និយាយ​អំពី​កុមារភាព​។ ពិភពលោក​អាចជា​កន្លែង​ដ៏​សំខាន់​មួយ​។ ហេតុ​ដូច្នេះហើយ វា​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ចំណាយពេល​វេលា​ចេញទៅ​ក្រៅ​និង​លេង​កម្សាន្ត​”​។​

“​កូន​នឹង​រវល់​នៅពេល​កូន​ធំ​ឡើង ដូច្នេះ​ប៉ា​សង្ឃឹមថា​កូន​នឹង​យក​ពេលវេលា​ស្រូប​ក្លិន​ផ្កា​ទាំង​អស់ហើយ​ដាក់​ស្លឹក​ទាំងអស់​ដែល​កូន​ចង់បាន​នៅក្នុង​ធុង​របស់​កូន​ឥឡូវនេះ​។ ប៉ា​សង្ឃឹមថា​កូន​បាន​អាន​សៀវភៅ Dr. Seuss ចូលចិត្ត​របស់​កូន​ឱ្យបាន​ច្រើនដង ដូច្នេះ​កូន​នឹង​ចាប់ផ្តើម​តាមដាន​មើល​ដោយ​ខ្លួនឯង​នូវ​រឿងរ៉ាវ​របស់​តួអង្គ​ឈ្មោះ Vipper of Vipp​។​

“​ប៉ា​សង្ឃឹមថា​កូន​ជិះ​លើ​រទេះរុញ​ជាមួយ​ម៉ាក់ (​កូន​បង​) រហូត​ទាល់តែ​កូន​បាន​ជិះសេះ​គ្រប់​ប្រភេទ​ពណ៌​សម្បុរ​។ ប៉ា​សង្ឃឹមថា​កូន​រត់​លេង​នៅ​ជុំវិញ​បន្ទប់ទទួលភ្ញៀវ​និង​ទីធ្លា​របស់​យើង​តាម​ដែល​កូន​ចង់បាន​”៕ ដោយ ៖ កញ្ញាដាលីស

ម៉ាក និង​ភរិយា ព្រី​ស៊ី​ឡា ថតរូប​ជាមួយ​កូនស្រី​ទាំងពីរ ឈ្មោះ ម៉ាក់ និង អ័​រ​ហ្គេ​ស