ម៉ាក ហ្សា​ក់​ឃើ​បឺ​ក និយាយថា គាត់​ជាម​នុស្ស​ស័ក្តិសម​បំផុត​ដើម្បី​ដឹកនាំ​ក្រុមហ៊ុន Facebook ទោះបី​បាន​សាង​កំហុស​ក៏ដោយ​

891
ចែករម្លែក

​ប្រធាន​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៤​មេសា​ថា គាត់​នៅតែ​ជា​មនុស្ស​ស័ក្តិសម​បំផុត​ដើម្បី​ដឹកនាំ​បណ្តាញ​សង្គម​មួយ​នេះ ទោះបីជា​បានទទួល​ស្គាល់​នូវ​កំហុស​ជាច្រើន​ក្នុងការ​មើលស្រាល​អំពី​ការរំលោភបំពាន​របស់​បណ្តាញ​មួយ​នេះ​ក៏ដោយ​។​

​លោក​ហ្សា​ក់​ឃើ​បឺ​កបាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទ​មួយ​ថា លោក​ទទួលយក​ការទទួលខុសត្រូវ​ចំពោះ​ការ​លួច​ទិន្នន័យ​អ្នកប្រើប្រាស់​ឯកជន​និង​ការរំលោភបំពាន​ផ្សេងៗ​ទៀត ប៉ុន្តែ​នៅពេល​សួរថា​តើ​លោក​នៅតែ​ជាម​នុស្ស​ស័ក្តិសម​បំផុត​ដើម្បី​ដឹកនាំ Facebook ឬ​យ៉ាងណា លោក​បាន​ឆ្លើយថា “​ពិតណាស់​”​។

​លោក​និយាយថា “​ខ្ញុំ​គិតថា ជីវិត​គឺ​អំពី​ការរៀនសូត្រ​ពី​កំហុសឆ្គង និង​រកមើល​វិធី​បោះជំហាន​ទៅមុខទៀត​”​។

​លោក​ហ្សា​ក់​ឃើ​បឺ​ក​និយាយទៀតថា “​នៅពេល​អ្នក​កំពុង​បង្កើត​អ្វីមួយ​ដូចជា Facebook ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅលើ​ពិភពលោក គឺ​មានរឿង​ជាច្រើន​ដែល​អ្នកនឹង​ជួបប្រទះ​។ ហើយ​អ្វីដែល​ខ្ញុំ​គិតថា​មនុស្ស​គួរឱ្យ​យើង​ទទួលខុសត្រូវ គឺ តើ​យើង​នឹងត្រូវ​រៀនសូត្រ​ពី​កំហុស​របស់​យើង​ឬ​អត់​”៕ ដោយ៖ កញ្ញាដាលីស

ប្រធាន​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក