ម៉ាក ហ្សា​ក់​ឃើ​បឺ​ក ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក ទៅ​វៀតណាម​

263

​លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក ស្ថាបនិក​និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក (Facebook) ត្រូវបាន​រំពឹងថា​នឹង​មកដល់​វៀតណាម​នៅ​ថ្ងៃ​សៅរ៍​នេះ (​ទី​១១​ខែវិច្ឆិកា​)​។​

​លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក បានគ្រោង​ទៅ​តំបន់​ហា​ឡុង​បេ ដែលជា​តំបន់​បេតិកភណ្ឌ​ពិភពលោក នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម និង ធ្វើដំណើរ​កម្សាន្ត​នៅ​ជុំវិញ​តំបន់​នោះ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។ នេះ​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​២​របស់លោក​នៅ​វៀតណាម បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​របសលោក​នៅ​ឆ្នាំ ២០១១​។​

​ដំណើរ​ទស្ស​កិច្ច​នៅ​លើក​នេះ លោក ហ្សា​ក់​ឃើ​បឺ​ក ដែលជា​អ្នកមាន​លុយ​ច្រើន​ជា​គេ​បំផុត​ទី​៥​នៅលើ​ពិភពលោក​
​នឹង​ត្រូវបាន​អមដំណើរ​ដោយ​ក្រុម​អ្នក​រួមការ​ងារ​របស់​លោក​។ គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ហ្សា​ក់​ឃើ​បឺ​ក មាន​លុយ​ជាង​៧៤​ពាន់​លាន​ដុល្លារ ។ នេះ​បើ​យោងតាម​វេ​ប​សាយ Wikipedia​។​

​កាលពី​ខែមីនា លោក វូ ធៀន ឡុ​ក ប្រធានសភា​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀតណាម (VCCI) បាន​និយាយថា វៀតណាម​បាន​អញ្ជើញ ក្រុម​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន Facebook ដោយ​រួមទាំង លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​APEC(​កិច្ច​ហក​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​) ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ទីក្រុង​ដា​ណា​ង ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​។

​លោក វូ បាន​និយាយថា “​យើង​ចង់ឱ្យ​ក្រុម​អ្នក​នាំ​នៃ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ចូលរួម​ជាមួយ​វៀតណាម​ក្នុងការ​គាំទ្រ​ការធ្វើ​ពាណិជ្ជកម្ម​ខ្នាតតូច​។ យើង​សង្ឃឹមថា លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក នឹង​ទទួលយក​ការអញ្ជើញ​នេះ​”៕ ដោយ៖ សុខា

​គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំ​២០១៧ លោក​ម៉ាក ហ្សា​ក់​ឃើ​បឺ​ក មាន​លុយ​ជាង​៧៤​ពាន់​លាន​ដុល្លារ