ម៉ាលី​យ៉ា អូ​បា​ម៉ា ឃើញ​ថើប​គ្នា​ជាមួយ​មិត្ត​ប្រុស​ខណៈ​កំពុង​ដើរ​តាមផ្លូវ​នៅ​ទីក្រុង​ប៉ារីស មុននឹង​ចូលរួម​ការ​ប្រគុំ​តន្ត្រី​របស់​នាង​បេ​យ៉ុ​ន​សេ​

837
ចែករម្លែក

​នាង ម៉ាលី​យ៉ា អូ​បា​ម៉ា កំពុង​រស់នៅក្នុង​ជីវិត​ដ៏​ល្អ​បំផុត​របស់​នាង​នៅ​ទីក្រុង​ប៉ារីស​កាលពី​ចុង​សប្ដាហ៍ ខណៈ​អតីត​កូនស្រី​ប្រធានាធិបតី​អាមេរិក​រូបនេះ​កំពុង​រីករាយ​នឹង​អ្វីដែល​មនុស្ស​ជាច្រើន​អាច​ចាត់ទុក​ថ្ងៃ​ដ៏​ល្អឥតខ្ចោះ​។​

​ម៉ាលី​យ៉ា អាយុ ១៩ ឆ្នាំ​ត្រូវគេ​ប្រទះឃើញ​ជា​លើកដំបូង​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១៥​កក្កដា​នៅតាម​ដងផ្លូវ​ជាមួយ​មិត្ត​ប្រុស​របស់​នាង ឈ្មោះ រ៉ូ​រី ហ្វា​គូ​ហា​សុន នៅក្នុង​រូបថត​ផ្តាច់មុខ​របស់​វេ​ប​សាយ DailyMail.com​។​

​ម៉ាលី​យ៉ា​បានជ្រើសរើស​ស្លៀកពាក់​ឈុត​ខ្លី​ធម្មតា​របស់​នាង​ជាមួយ​ស្បែកជើង​កវែង​សម្រាប់​ថ្ងៃ​ទំនេរ​របស់​នាង​នៅក្នុង​ទីក្រុង​ប៉ារីស ហើយ​បន្ទាប់មក​បាន​ត្រឡប់​ទៅ​សណ្ឋាគារ​របស់​នាង​វិញ​ដើម្បី​ប្តូរ​សម្លៀកបំពាក់ មុននឹង​រូបនាង​និង​មិត្ត​ប្រុស​ចេញទៅ​មើល​ការប្រគុំ​តន្ត្រី​របស់​នាង​បេ​យ៉ុ​ន​សេ​។​

​ម៉ាលី​យ៉ា និង រ៉ូ​រី ត្រូវបាន​ចូលរួម​ដោយ​មិត្តភក្តិ ម្តាយ​របស់​នាង​គឺ​លោកស្រី មី​ឆែ​ល អូ​បា​ម៉ា និង​ប្អូនស្រី​សា​សា សម្រាប់​ការប្រគុំ​តន្ត្រី​ដ៏​ធំ​ដែល​បានធ្វើ​ឡើង​នៅ​កីឡដ្ឋាន Stade de Paris បន្ទាប់ពី​ការប្រកួត​វើ​ល​ខាប់​បានបញ្ចប់​កាលពី​ថ្ងៃអាទិត្យ​៕ ដោយ៖ កញ្ញាដាលីស

ម៉ាលី​យ៉ា និង រ៉ូ​រី កាន់​ដៃ​គ្នា​ដើរលេង​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃអាទិត្យ មុននឹង​ទៅ​មើល​ការប្រគុំ​តន្ត្រី​របស់​នាង​បេ​យ៉ុ​ន​សេ