ម៉ាស៊ីនត្រជាក់​ដំឡើង​ខុសច្បាប់​ជាង ១០០ គ្រឿង ត្រូវបាន​ដោះចេញ ដើម្បី​សុវត្ថិភាព​

1357
ចែករម្លែក

​អគារ​មួយ​ខ្នង​នៅ​តំបន់​តាំង​តុង​យួន ក្នុង​សង្កាត់​ចាង​ពីង ក្រុង​ប៉េកាំង ត្រូវបាន​រកឃើញ ដំឡើង​ម៉ាស៊ីនត្រជាក់​ដល់​ទៅ ១២៥ គ្រឿង ដែល​ឥឡូវ​ត្រូវបាន​ដោះចេញ​វិញ​ដោយ​ក្រុម​សេវាកម្ម​ពន្លត់អគ្គីភ័យ​។

​ម៉ាស៊ីនត្រជាក់​ទាំងអស់​នេះ​ត្រូវបាន​ភ្ជាប់​ទៅ​បន្ទប់​ចំនួន ១៦៣ ដែល​គេ​ចាត់ទុកថា​ជាការ​ជួល​ខុសច្បាប់ និង បង្ក​ហានិភ័យ​ដល់​សុវត្ថិភាព​។ ស្ថានភាព​អគារ​នេះ​ត្រូវបាន​កែប្រែ​ដោយ​ពុំមាន​ការអនុញ្ញាត ហើយ​ច្រកចេញ​គ្រាអាសន្ន និង កាំជណ្តើរ​ត្រូវបាន​បង្ខាំង​ជិតឈឹង​។​

​ម្ចាស់​បន្ទប់​នីមួយៗ​ត្រូវបាន​បង្ខំ​ឱ្យ​បញ្ចប់​កុងត្រា​ជាមួយ​អ្នក​ជួល ហើយ​បន្ទប់​ទាំងអស់​ត្រូវបាន​ចាក់សោ​ជាប់​មិន​ឱ្យចូល​ឡើយ​៕ ដោយ៖ កញ្ញាដាលីស